ប្រទេស​អេ​ស្ប៉ា​ញ​ប្រាប់​ក្រុម​អ្នកទេសចរ​ទៅ​មើល​ភ្លើង​ឆេះ​នៅ​ឱ្យ​ឆ្ងាយ​ពី​អណ្តាត​ភ្លើង​នៃ​ចំហេះ​ព្រៃ

2023/03/27 05:47:02 pm        344

​អេ​ស្ប៉ា​ញ​៖ ក្រុមមន្ត្រី​បាន​ប្រាប់​ក្រុម​អ្នកទេសចរ​ទៅ​ឈរ​មើល​អគ្គិភ័យ ឱ្យ​នៅ​ឆ្ងាយ​ពី​អណ្តាត​ភ្លើង​ដែល​កំពុង​ឆាបឆេះ​នៅ​ភាគ​ខាងកើត​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃអាទិត្យ ដោយ​និយាយ​ថា ​អ្នក​ឈរ​មើល​កំពុង​ធ្វើ​ឱ្យ​ខ្លួនឯង​មាន​គ្រោះថ្នាក់ និង​រំខាន​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពន្លត់​អណ្តាត​ភ្លើង​។

អង្គភាព​សេវា​សង្គ្រោះ​បន្ទាន់​បាន​និយាយ​ថា អ្នក​ពន្លត់​អគ្គិភ័យ​ជាង ៥០០​នាក់​ដែល​មាន​ជំនួយ​ពី​យន្តហោះ និង​ឧទ្ធម្ភាគចក្រ ​២០​គ្រឿង​កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​រយៈពេល ៤​ថ្ងៃ​បន្ទាប់ពី​វា​បាន​ឆេះ​នៅ​ជិត​ភូមិ Villanueva de Viver ក្នុង​តំបន់ Valencia។ លោក Gabriela Bravo ប្រធាន​ផ្នែក​កិច្ចការ​ផ្ទៃក្នុង​នៅ​ក្នុង​តំបន់ Valencia បាន​និយាយ​ថា នគរបាល​បាន​ប្រទះឃើញ​អ្នក​ជិះ​កង់​ចំនួន​ ១៤​នាក់នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ដែល​ព្យាយាម​ចូល​ទៅ​មើល​ឱ្យ​កាន់តែ​ជិត​។ យើង​បាន​ស្នើ​ម្តង​ហើយ​ម្តង​ទៀត​ដល់​ភ្ញៀវ​ទេសចរ​ទាំងអស់ កុំ​ឱ្យ​យក​ចំហេះ​ព្រៃ​ធ្វើជា​វិស័យ​ទេសចរណ៍ កុំ​ឲ្យ​ចូល​ទៅ​ជិត​តំបន់​ដែល​ងាយ​កើតមាន​អគ្គិភ័យ​។ ក្រុម​មន្ត្រី​និយាយ​ថា ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​លើក​ទី​១ ប្រចាំ​ឆ្នាំ​របស់​ប្រទេស​អេ​ស្ប៉ា​ញ​បាន​បំផ្លាញ​ព្រៃឈើ​ជាង ៤,០០០​ហិកតា និង​បាន​បង្ខំ​អ្នកភូមិ ១,៧០០​នាក់​ឱ្យ​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ​នៅ​ក្នុង​តំបន់ Valencia និង​តំបន់ Aragon​។ អាជ្ញាធរ​បាន​និយាយ​ថា ពលរដ្ឋ​ប្រមាណ ២០០​នាក់​មកពី​ភូមិ Teruel នៃ​តំបន់​ Aragon ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​កាល​ពី​ថ្ងៃអាទិត្យ​។

ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​និយាយ​ថា នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Pedro Sanchez បាន​កំណត់​ពេល​ចុះ​ពិនិត្យ​តំបន់​ភ្លើង​ឆេះ​ព្រៃ​នៅ​ថ្ងៃ​ចន្ទ​នេះ​។ ពលរដ្ឋ​និយាយ​ថា ភ្លើង​ព្រៃ​អាច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​។ រដូវរងា​ស្ងួត​ហួតហែង​ខុស​ប្រក្រតី​នៅ​ទូទាំង​តំបន់​ជាច្រើន​នៅ​អឺរ៉ុប​ភាគខាងត្បូង បាន​បង្កើន​ការ​ព្រួយ​បារម្ភ​ថា​ អាច​នឹង​កើតមាន​ដូច​មុន​នូវ​ភ្លើង​ឆេះ​ព្រៃ​ដ៏​មហន្តរាយ​កាលពី​ឆ្នាំមុន​។ កាលពី​ឆ្នាំមុន ផ្ទៃដី​ប្រហែល ៧៨៥,០០០​ហិកតា​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ច្រើនជាង​ទ្វេដង​នៃ​ចំនួន​មធ្យម​ប្រចាំ​ឆ្នាំ​សម្រាប់​រយៈពេល​ ១៦​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ផ្អែកលើ​ស្ថិតិ​របស់​គណៈកម្មការ​អឺរ៉ុប​។ យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ភ្លើង​ឆេះ​ព្រៃ​របស់​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​អគ្គិភ័យ ៤៩៣​លើក​បាន​បំផ្លាញ​ផ្ទៃដី​ចំនួន ៣០៧,០០០ហិកតា​កាលពី​ឆ្នាំមុន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm