វាយកូនគោល៖ កីឡាករអាមេរិក Sam Burns បានក្លាយជាជើងឯកវាយកូនគោលកម្មវិធី WGC Match Play Championship ស្របពេល Rory McIlroy ធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ McIlroy បានរងបរាជ័យក្រោមស្នាដៃកីឡាករអាមេរិក Cameron Young ក្នុងវគ្គបន្ថែមឡូកាត់សេចក្តី។
យ៉ាងណាក្តី Cameron Young ដែលឈរចំណាត់ថ្នាក់លេខ ១៥ ពិភពលោកបែជាមកចាញ់ Sam Burns នៅវគ្គផ្តាច់ព្រ័ត្រ ៦&៥។ មុនមកដល់វគ្គផ្តាច់ព្រ័ត្រ កីឡាករលំដាប់លេខ ១៣ Sam Burns បានយកឈ្នះកីឡាករលំដាប់លេខ ១ ពិភពលោក Scottie Scheffler នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ WGC Match Play Championship គឺជាការប្រកួតវាយកូនគោលជាលក្ខណៈចាញ់ធ្លាក់មួយទល់មួយ ដែលរួមវត្តមានកីឡាករសរុប ៦៤នាក់។ ជើងឯកឆ្នាំនេះទទួលបានប្រាក់រង្វាន់សរុបដល់ទៅ ៣.៥០០.០០០ដុល្លារអាមេរិក៕
អត្ថបទ៖នាង សុភាវុធ