ឯកឧត្តម ម៉ឹង មករា៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាកុលបុត្រដ៏ឆ្នើមរបស់ប្រទេសជាតិ និងមានទេពកោសល្យជាអ្នកដឹកនាំដោយគំរូ

2023/03/27 08:19:55 pm        362

កំពង់ចាម៖ ឯកឧត្តម ម៉ឹង មករា បានអះអាងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាកុលបុត្រ​ដ៏ឆ្នើមរបស់​ប្រទេស​ជាតិ ​ពោរពេញដោយចំណេះដឹងខ្ពង់ខ្ពស់ ​មានទេពកោសល្យជាអ្នក​ដឹកនាំ​ដោយគំរូ ភាព​ប៉ិនប្រសព្វពីកំណើត ​និងសមត្ថភាពពេញលេញ ​ដែលបានដឹកនាំ​អភិវឌ្ឍន៍​ស្ថាប័នជាតិ ក្នុងនោះ​រួមមាន ការបង្កើតអង្គភាពប្រឆាំងភេរវកម្ម ​ និងការកែទម្រង់ប្រព័ន្ធគ្រប់​គ្រង់ក្នុងជួរកង​ខេមរភូមិន្ទ ធ្វើឲ្យវិស័យការពារជាតិមានភាពរឹងមាំ ​និងមានប្រសិទ្ធិភាពខ្ពស់។

ថ្លែងនៅទី២៦ ខែមីនា ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជនគណបក្ស​ប្រជាជន​កម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងការប្រមាញ់អ្នកមាន​ទេពកោសល្យ ដែលមានប្រជាពលរដ្ឋចូលរួមជាង ១ពាន់នាក់ ក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ។

ក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានថ្លែងបន្ដថា "អ្វីៗអាចសម្រេចទៅបាន ​គឺមកពីកត្តាមនុស្សជាចម្បង មនុស្សជាអ្នកគិត មនុស្សជាអ្នកធ្វើ ​បើយើងមានធនធានមនុស្ស ប្រទេសជាតិយើងនឹង​មាន​សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន"។

ជាមួយគ្នានេះដែរ ឯកឧត្តម បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់ដល់ប្រជាពលរដ្ឋ អំពីសារសំខាន់នៃការចូលរួមជីវភាព​ជាមួយគណបក្សប្រជាជនកម្ពុជា​ ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មាន​គោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាង​ប្រទេសជាតិ ឱ្យមានសុខសន្តិភាព ​និងការអភិវឌ្ឍជានិរន្ត។ ជោគវាសនាដ៏ល្អនៃប្រទេសកម្ពុជា ដែលទទួលបានជាងបួនទសវត្សរ៍កន្លងមកនេះ ក៏ដោយសារ ឧត្តមភាពរបស់គណបក្សប្រជាជន ដែលមានវីរៈជនដ៏​ឆ្នើមជាច្រើនរូប ដែលបានធ្វើ​ពលិកម្ម​គ្រប់សព្វ​បែបយ៉ាង ដើម្បីបុព្វហេតុជាតិ​មាតុភូមិ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ ជាសសរទ្រូង​ដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស​ប្រកបដោយ​គតិបណ្ឌិត ភាពឈ្លាសវៃ និងភាអង់អាច ​សម្រេចបានជោគជ័យដ៏ត្រចះត្រចង់បំផុតជូនជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសនោះដែរ ក៏មានការចាក់បញ្ចាំងវីដេអូឯកសារ ស្តីពី "ឧត្តមភាពរបស់សម្តេចតេជោ និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត" ដោយបង្ហាញអំពីមហាវីរភាពរបស់ សម្តេចតេជោ ក្នុងការ​យកជីវិតទៅប្តូរ តស៊ូ ដើម្បីរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការកសាង​ប្រទេសជាតិ​ពីបាតដៃទទេរ រហូតមានការអភិវឌ្ឍរីកចម្រើនដល់សព្វថ្ងៃ និងជាពិសេសបាននាំយក​សន្តិភាព​ពេញលេញ ជូនជាតិនឹងប្រជាពលរដ្ឋ តាមរយៈគោលនយោបាន ឈ្នះ-ឈ្នះ ធ្វើឲ្យមានឯកភាពជាតិ ឯកភាពទឹកដីទាំងមូល។

នាថ្ងៃនោះដែរ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានចុះត្រួតពិនិត្យកសិដ្ឋានសហគមន៍​កសិករ​សែនជ័យ នឹងបានលើកទឹកចិត្តឱ្យប្រជាកសិករចូលរួមធ្វើផលិតកម្មកសិកម្មជាមួយ "សហគមន៍​កសិករសែនជ័យ" ដែលក្រុមការងារជនបង្គោលបានរៀបចំឡើង​ក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម ដែលជា​សសរស្ដម្ភ​មួយនៃខឿនសេដ្ឋកិច្ចជាតិ​ ក្នុងការរួមចំណែកអភិវឌ្ឍន៍​ប្រទេសជាតិ និងកាត់​បន្ថយភាពក្រីក្រ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm