ប្រណាំងម៉ូតូ៖ អ្នកការពារតំណែងជើងឯក MotoGP ពិភពលោករដូវកាលមុន Francesco Bagnaia បានចាប់ផ្តើមរដូវកាលថ្មីជាមួយនឹងជ័យជម្នះទីលានដំបូងនៅលើទឹកដីព័រទុយហ្កាល់។

កីឡាករអ៊ីតាលីរបស់ក្រុម Ducati បានយកឈ្នះការប្រកួត Sprint Race កាលពីថ្ងៃសៅរ៍ និងបន្តឈ្នះការប្រកួតធំនៅថ្ងៃអាទិត្យដើម្បីទទួលបានពិន្ទុពេញ ៣៧ពិន្ទុ។ កីឡាកររបស់ Aprilia, Maverick Vinales បានចំណាត់ថ្នាក់លេខ ២ និងលេខ ៣ បានទៅកីឡាកររបស់ក្រុម Ducati ផងដែរ Marco Bezzecchi។ លទ្ធផលផ្សេងទៀតរួមមានកីឡាករបារាំង Johann Zarco បានលេខ ៤ តាមពីក្រោយដោយកីឡាករអេស្ប៉ាញលេខ ៥ Alex Marquez។ ទីលានទី២ បន្ទាប់ពីព័រទុយហ្កាល់ MotoGP ពិភពលោកនឹងបន្តទៅទឹកដីអាហ្សង់ទីនដើមខែមេសាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ