កូនប្រុស​អតីត​នាយករដ្ឋមន្ត្រី​កាតា​ដាក់សំណើ​ថ្មី​មួយទៀត​តម្លៃ ៥ពាន់​លាន​ផោន​ទិញ Manchester United

2023/03/27 09:34:08 pm        105

​បាល់ទាត់៖ ​Sheikh Jassim bin Hamad Al Thani ដែលជា​កូនប្រុស​អតីត​នាយករដ្ឋមន្ត្រី​កាតាបានសំរេច​ដាក់សំណើ​លើក​ទី២ ក្នុងការ​ទិញយក​ភាគហ៊ុន​ក្លិប​បិសាច​ក្រហម Manchester United មក​គ្រប់គ្រង​ ដែល​លើក​នេះ​មានតម្លៃ ៥ពាន់​លាន​ផោន រឺ​ជាង ៦ពាន់​លាន​ដុល្លារ​។

​​ក្រុម​អ្នកវិនិយោគ​កាតា​ដែល​ដឹកនាំ​ដោយ​លោក Sheikh Jassim បានធ្វើ​បទ​បង្ហាញ​របស់ខ្លួន​ពី​សំណើ និង​គំរោង​អភិវឌ្ឍ​ក្លិប​ដែលមាន​ឈ្មោះ​ល្បី​ជាងគេ​លើ​លោក​មួយ​នេះ រួមមាន​ការអភិវឌ្ឍ​កីឡដ្ឋាន​ថ្មី ក្រុមបាល់ទាត់​ទាំង​បុរស និង​នារី រួមទាំង​ថ្នាល​យុវជន ការដោះស្រាយ​បំណុល​ទាំងអស់​ជាដើម​។ ​​គេ​មិនទាន់​ដឹង​ពី​គោលជំហរ​របស់​ក្លិប​បិសាច​ក្រហម Manchester United ដែល​កំពុង​គ្រប់គ្រង​ដោយ​គ្រួសារ​អាមេរិក​ត្រកូល Glazers នៅឡើយ ស្របពេល​ដែលមាន​ភាគី​ដេញថ្លៃ​ផ្សេងទៀត​ផងដែរ​ រួមមាន​មហាសេដ្ឋី​អង់គ្លេស​ម្ចាស់​ក្រុមហ៊ុន​គីមី INEOS លោក Jim Ratcliffe និង​អ្នកវិនិយោគ​ហ្វាំ​ឡង់ Thomas Zilliacus ផងដែរ​។

​​ម្ចាស់​ក្លឹប United ដែលជា​គ្រួសារ Glazer ត្រូវបាន​គេ​រាយការណ៍​ថា ​ចង់​បង្កើត​កំណត់ត្រា​ពិភពលោក​លក់​ក្លិប​ក្នុងតម្លៃ ៦ពាន់​លាន​ផោន (៧.៣ពាន់​លាន​ដុល្លារ​) ក្លិប​កីឡា​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​។​ Manchester United ដែល​កំពុង​ដឹកនាំ​ដោយ Erik ten Hag កំពុង​ឈរ​នៅ​លេខ​រៀង​ទី៣ នៅ Premier League ឈានដល់​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Europa League និង​ជា​ម្ចាស់​ពាន Carabao Cup ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm