ជប៉ុន៖ កាសែត Nikkei បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ការស្ទង់មតិដែលធ្វើឡើងជាមួយទូរទស្សន៍តូក្យូ (TV Tokyo) ថា ការគាំទ្រសាធារណៈរបស់ជប៉ុនចំពោះគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida បានកើនឡើងដល់ ៤៨% លើសអត្រាមិនពេញចិត្តជាលើកដំបូងក្នុងរយៈពេល ៧ខែ។ កាសែតនេះបាននិយាយថា អត្រាគាំទ្របានកើនឡើង ៥% ពីការស្ទង់មតិកាលពីខែកុម្ភៈ ខណៈដែលអត្រាមិនពេញចិត្តបានធ្លាក់ចុះដល់ ៤៤%៕
អត្ថបទ៖ សុខមាន