អង់គ្លេស៖ សវនាការលើកដំបូងនៅក្នុងបណ្ដឹងដែលនាំមកដោយព្រះអង្គម្ចាស់ Harry, តារាចម្រៀងលោក Elton John និងឥស្សរជនខ្ពស់ផ្សេងទៀតប្រឆាំងនឹងសារព័ត៌មាន Daily Mail ជុំវិញការចោទប្រកាន់ថា បានលួចស្ដាប់ទូរស័ព្ទ និងការរំលោភឯកជនភាពផ្សេងទៀតនឹងត្រូវចាប់ផ្ដើមនៅថ្ងៃចន្ទនេះ។
ម្ចាស់បណ្ដឹងទាំង ៧រូបដែលរួមមានតារាសម្តែងនាង Elizabeth Hurley និងនាង Sadie Frost និងស្វាមីរបស់តារាចម្រៀង Elton John និងផលិតករភាពយន្ត David Furnish បានចាប់ផ្ដើមដាក់ពាក្យបណ្ដឹងទាំងនេះកាលពីឆ្នាំមុន ប៉ុន្តែការរឹតត្បិតផ្លូវច្បាប់ដែលស្នើដោយក្រុមកាសែត មានន័យថាព័ត៌មានលម្អិតជាក់លាក់នៃការចោទប្រកាន់របស់ពួកគេ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។ យោងតាមសេចក្ដីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីខែតុលា ដោយមេធាវីរបស់នាង Frost និងព្រះអង្គម្ចាស់ Harry ដែលជាបុត្រាពៅរបស់ព្រះមហាក្សត្រ Charles ទី៣ រឿងក្តីប្រឆាំងនឹងកាសែត Associated Newspapers រួមមានការហៅទូរស័ព្ទរបស់មនុស្សដែលបានបំពាក់ឧបករណ៍ថតសំឡេង រឿងក្តីរថយន្ត និងផ្ទះសម្បែង និងការបង់ប្រាក់ឲ្យនគរបាលសម្រាប់យកព័ត៌មានរសើប។
កាសែត Associated Newspapers ជាសារព័ត៌មានរបស់ Daily Mail ដែលជាកាសែតសម្រាប់ការចុះផ្សាយព័ត៌មានថ្ងៃអាទិត្យ និង Online បាននិយាយថា ខ្លួនបដិសេធទាំងស្រុង និងមិនច្បាស់លាស់ចំពោះការចោទប្រកាន់នេះ។ ខ្លួនកំពុងស្វះស្វែងចូលរួមសវនាការរយៈពេល ៤ថ្ងៃក្នុងសប្តាហ៍នេះនៅឯតុលាការកំពូលនៃទីក្រុងឡុងដ៍ ដើម្បីច្រានចោលសំណុំរឿងទាំងនេះ៕
អត្ថបទ៖ សុខមាន