ក្រសួងសង្គមកិច្ចនិងJICA ប្តេជ្ញាពង្រឹងកិច្ចសហការលើគម្រោងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

2023/03/27 11:22:57 pm        442

ភ្នំពេញ៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅ​ព្រឹកថ្ងៃទី២៧ ខែមីនានេះ បានទទួលពិភាក្សាការងារ ជាមួយលោកស្រី Kamei Haruko ប្រធាន​តំណាង​របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន​ (JICA) ប្រចាំនៅកម្ពុជា មុននឹង​លោកស្រី​បញ្ចប់​អាណត្តិនៅកម្ពុជា។

នៅក្នុងឱកាសនោះលោកស្រី Kamei Haruko មានប្រសាសន៍ថា លោកស្រី​មានក្តី​សោមនស្ស​រីករាយ​ជា​ពន់ពេក ដោយឆ្នាំនេះជាខួបលើកទី៧០ ​នៃចំណងមិត្តភាពរវាងប្រទេសជប៉ុន ​និងកម្ពុជា ហើយ​លោកស្រីពិតជា​មានក្តី​រំភើបរីករាយ​ដែលបានមកបំពេញបេសកម្មនៅប្រទេសកម្ពុជា។

លើសពីនេះ​លោកស្រីបានស្នើរដល់មន្រ្តីក្រសួងសង្គមកិច្ច ​ពង្រឹងកិច្ចសហការជាមួយអ្នក​ជំនាញ​JICA​បន្ថែមទៀត​លើគម្រោងពាក់ព័ន្ធនឹងការជួញដូរមនុស្ស ​ដើម្បីឱ្យគម្រោងនេះ​ ទទួល​បានផល​ជា​វិជ្ជមាន​នៅពេលអនាគត។

ជាការឆ្លើយតប ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រសាសន៍ថា ​ការជួញដូរមនុស្សជារឿង​មួយ​ដ៏​ស្មុគស្មាញ​ដែល​ទាមទារ​ឱ្យភាគី​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ទាំងអស់គ្នា ព្រោះថា​ករណី​ជួញដូរមនុស្ស ​ប្រព្រឹត្តិ​ទៅជាប្រព័ន្ធពីប្រទេសមួយទៅប្រទេសមួយ។ តែយ៉ាងណាក្តីក្រសួងសង្គមកិច្ច ​នឹង​បន្តពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ​ រាប់​បញ្ចូលទាំង​អង្គការJICAដែរ ដើម្បីទប់ស្កាត់ការជួយដូរមនុស្ស។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ​បានថ្លែងអំណរអរគុណដល់អង្គការJICA ​តំណាងរាជរដ្ឋាភិបាលជប៉ុន ដែលកន្លងទៅ​តែជួយប្រជាជន​ និងប្រទេសកម្ពុជា។ ​ប្រទេសកម្ពុជា និងប្រទេសជប៉ុន បាន​បង្កើត​ទំនាក់ទំនង​ការទូតផ្លូវការនៅឆ្នាំ១៩៥៣។

ចាប់​តាំងពីការបង្កើត​ទំនាក់ទំនង​នេះមក ​ប្រទេសជប៉ុន​បានផ្តល់ជំនួយ​ជាច្រើនដល់ប្រទេសកម្ពុជា ដែល​ក្នុងនោះរួមមាន៖ ​ការកសាងផ្លូវ ​ស្ពាន សាលារៀន មន្ទីរពេទ្យ និង​ការ​បណ្តុះ​ធនធាន​មនុស្សជាដើម៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm