លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា ផ្តល់អំណោយដល់អង្គការផ្ទះបាយកុមារ

2021/04/30 06:49:06 pm        222

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន ព្រមជាមួយក្រុមការងារនាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគជាច្រើនមុខទៅប្រគល់ជូនអង្គការផ្ទះបាយកុមារ ដែលស្ថិត​ក្នុង​សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

 គួររំលឹកផងថា អង្គការផ្ទះបាយកុមារនេះត្រូវបានបង្កេីតឡេីងនាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១០ ដោយលោក ង៉ូវ ឈីវ ជាអតីនាយកអង្គការ ESPECA ។ គោលបំណងផ្ទះបាយកុមារ បង្កើតឡើងដើម្បីជួយកុមាររើសអេតចាយ កុមារស៊ុទាន កុមារជួបការលំបាក ដោយអង្គការ​ផ្តល់ជា​អាហារ​ហូបចុកគ្រប់គ្រាន់ និងជំរុញកុមារអោយទៅរៀន ធ្វើយ៉ាងណាអោយចេះអាន និងចេះសរសេរ ជាពិសេសអោយពួកគេមានសុខភាពល្អ ។

លោក ជិន ប៊ុនធឿន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ជានិច្ចកាលលោក​តែងតែគិតគូរពីសុខទុក្ខ របស់អង្ការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទទួលបានការ ទំនុកបំរុងពីអង្គការ ។ នៅក្នុងថ្ងៃនេះ ឯកឧត្តម និងលោកជំទាវ បានផ្តល់ជូន អំណោយដើម្បីចូលរួមរំលែកការលំបាកក្នុងជីវភាពរបស់អង្គការបានមួយចំណែក ខណៈរាជរដ្ឋាភិបាល​បានអនុវត្តការបិទខ្ទប់​តំបន់មួយ​ចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាហេតុដែលធ្វើ​អោយបងប្អូន​ទទួលរង​ផលប៉ះពាល់ ។

ក្នុងឱកាសនោះ លោក ង៉ូវ ឈីវ ជាប្រធានអង្គការផ្ទះបាយកុមារបានមានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម និង លោកជំទាវ ដែលតែងតែយកចិត្តទុកដាក់លើជីវភាពរបស់អង្គការ ពិសេស បងប្អូននៅតាមសហគមន៍គ្រប់រូប ។ ហើយការឧបត្ថម្ភនៅពេលនេះ អាចបង្កលក្ខណៈអោយយើងខ្ញុំមានលទ្ធក្នុងការចែករំលែក និងផ្គត់ផ្គង់បន្តដល់គ្រួសារខ្វះខាតនៅតាមបណ្តាសហគន៍ទាំង ៣ មានដូចជា សហគមន៍ព្រែកទាល់មានជ័យ , សហគមន៍បឹងត្របែក និង សហគមន៍ជ្រោយចង្វា ។ ល ។

សូមបញ្ជាក់ផងដែរថា: គ្រួសារដែលអង្គការជួយទំនុកបំរុងទាំងអស់មានចំនួន ២២៥គ្រួសារ មកពី៣សហគមន៍

ទី១-កុមាររស់នៅក្នុងសហគមន៍ព្រែកទាល់មានជ័យ មានចំនួន ៨០គ្រួសារ។

ទី២-កុមាររស់នៅក្នុងសហគមន៍បឹងត្របែក មានចំនួន ៨៥គ្រួសារ។

ទី៣-កុមាររស់នៅក្នុងសហគមន៍ជ្រោយចង្វា មានចំនួន ៦០គ្រួសារ។

អំណោយដែលប្រគល់ជូនអង្គការនៅថ្ងៃនេះរួមមាន៖

១-អង្ករ ២០០គីឡូ

២-ត្រីខ ២០០កំប៉ុង

៣-មី ០៣កេសធំ ស្មើ ១៨កេសតូច

៤-ទឹកដោះគោខាប់ ០១កេស

៥-ប៊ីចេង ០៥គីឡូ

៦-អំបិល ០៥គីឡូ

៧-ទឹកត្រី ០៣យួរ

៨-ទឹកស៊ីអ៉ីវ ០៣យួរ

៩-ទឹកសុទ្ធ ARUNA ៥០កេស

១០-ម៉ាស់ ២០ ប្រអប់ ស្មើ ១០០០ម៉ាស់

ហើយអំណោយដែលប្រគល់ជូនគ្រួសារទាំង ២២៥នៅថ្ងៃនេះ ដោយមួយគ្រួសារៗទទួលបាន៖

១-អង្ករ ០១បេ

២-ត្រីខ ០១យួរ ស្មើ ៣០កំប៉ុង

៣-មី ០១កេសតូច

៤-ទឹកដោះគោខាប់ ២កំប៉ុង

៥-ទឹកត្រី ០១យួរ ស្មើ ០៦ដប

៦-ទឹកស៊ីអ៉ីវ ០១យួរ ស្មើ ០៦ដប

៧- ទឹកសុទ្ធ ARUNA ០១កេស​ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm