ក្មេងស្រីអាហ្វហ្គានីស្ថាន សិក្សាតាមប្រព័ន្ធ Online

2023/03/27 11:38:26 pm        44

អាហ្វានីស្ថាន ៖ រៀងរាល់ថ្ងៃ នាង Sofia បានចូលប្រើប្រាស់ប្រព័ន្ធ Online ពីលំនៅឋាននៅទីក្រុង Kabul របស់​នាង​សម្រាប់​វគ្គសិក្សាភាសាអង់គ្លេស ដំណើរការដោយវិទ្យាស្ថានអប់រំ​មួយក្នុង​ចំណោមវិទ្យាន​មួយចំនួនដែល​កំពុងរីក​ចម្រើន ដោយកំពុងព្យាយាមឲ្យបានទៅដល់ក្មេងស្រី និងស្ត្រីអាហ្វហ្គានីស្ថាន ដែលមិនអាចទៅសាលារៀន និង​បន្តការសិក្សារបស់ពួកគេបាន ដោយសារតែវិធានការរឹតត្បិតរបស់រដ្ឋាភិបាលក្រុមតាលីបង់។ មន្ត្រីតាលីបង់ ដែលលើកឡើង​ពីអ្វីដែលពួកគេចាត់ទុកថាបញ្ហាជាច្រើន រួមមានទាំងបញ្ហាទាក់ទងនឹង​ការស្លៀកពាក់​តាមសាសនា​អ៊ីស្លាម បានបិទសាលារៀនថ្នាក់វិទ្យាល័យរបស់ក្មេងស្រី ដាក់បម្រាមការចូលរៀននៅសាកលវិទ្យាល័យ និង​បញ្ឈប់​ស្ត្រីភាគច្រើនមិនឲ្យបម្រើការងារ។ ក្មេងស្រី និងស្ត្រីដែលអស់សង្ឃឹមក្នុងការទទួលបានការសិក្សាអប់រំ ចាប់តាំង​ពីពេលនោះមក បានសម្រុករៀនតាមប្រព័ន្ធ Online ដូចជាថ្នាក់រៀនរបស់នាង Sofia ដែរ គឺបណ្តាញ Rumi Academy ដោយមានកម្មវិធីជាច្រើន។ សាលារៀននិយាយថា ខ្លួនបានមើលឃើញការចុះឈ្មោះចូលរៀនភាគច្រើនជាស្ត្រី កើនឡើងពីសិស្សប្រហែល ៥០ នាក់ ដល់ជាង ៥០០នាក់ បន្ទាប់ពីក្រុមតាលីបង់បានចូលគ្រប់គ្រងក្នុងឆ្នាំ ២០២១ ។

សាលានិយាយថា ពួកគេបានបដិសេធអ្នកពាក្យស្នើសុំរាប់រយនាក់បន្ថែមទៀយ។ ដោយ៩៧ ភាគរយនៃប្រទេសនេះ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ មនុស្សជាច្រើនពុំអាចមានលទ្ធភាពទិញកុំព្យូទ័រយួរដៃ កញ្ចប់អ៊ីនធឺណិត និង​តម្រូវការផ្សេងទៀតសម្រាប់ថ្នាក់រៀនតាមអនឡាញនោះទេ។ សាលារៀន មិនអាចពង្រីកបានកាន់តែច្រើននោះទេ ដោយ​សារពុំមានការផ្តល់មូលនិធិដើម្បីដាក់គ្រូបង្រៀនបន្ថែម លើបញ្ជីប្រាក់បៀវត្សរ៍ និងផ្តល់ឱ្យពួកគេ​នូវ​ហេដ្ឋារចនាសម្ព័ន្ធonline​ ឲ្យបានគ្រប់គ្រាន់ ដែលអាចឱ្យពួកគេបង្រៀនបាន។

ក្រុមតាលីបង់ពុំមានវិធានការដាក់បម្រាមលើអ៊ីនធឺណេតនោះទេ ហើយមន្ត្រីរបស់ខ្លួនជា​ទៀងទាត់ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គមដោយធ្វើការប្រកាសផ្សេងៗ។ ពួកគេក៏បានអនុញ្ញាតឱ្យក្មេងស្រីរៀននៅផ្ទះតាម Online ផងដែរ។ ប៉ុន្តែក៏ដូចជាអ្នកដទៃទៀតដែរនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលប្រើអ៊ីនធឺ ណិត សិស្សសិក្សាតាម Online ត្រូវបានរំខានដោយសារការដាច់ភ្លើង និងល្បឿនអ៊ីនធឺណិតយឺតខ្លាំង។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm