ព្រីនស៍អ៊ីនធើណាសិនណលផ្លាហ្សា ផ្ដល់ឱកាសដល់យុវជនលក់ដូរ ដោយឥតគិតថ្លៃមួយឆ្នាំ

2023/03/27 05:08:10 pm        88

ភ្នំពេញ៖ ក្រុមហ៊ុន Prince Real Estate Group បានបង្ហាញពីភាពជោគជ័យ នៃការរៀបចំព្រឹត្តិ ការណ៍ជួល “Taste of Togetherness” នៅព្រីនស៍អ៊ីនធើណាសិនណល រួមទាំងការផ្ដល់នូវឱកាសដល់យុវជន ដើម្បីក្លាយជាអ្នកលក់រាយ ដោយផ្តល់ការជួលដោយឥតគិតថ្លៃរហូតដល់ ១ឆ្នាំ ។

ព្រឹត្តិការណ៍នេះ បានរៀបចំឡើងនៅចុងសប្ដាហ៍កន្លងទៅ ដែលមានអ្នកចូលរួមជាង ៦០០នាក់ ហើយក្នុងនោះមានជាង ៧០នាក់ បានធ្វើការសាកសួរអំពីឱកាសជួល ដែលមាននៅក្នុងផ្សារទំនើប រួមមានហាង តូប និងរទេះរុញ ។ ជាមួយនេះ ភ្ញៀវត្រូវបានទាក់ទាញយ៉ាងខ្លាំងជាមួយនឹងសកម្មភាពជាច្រើន ដែលក្រុមហ៊ុនបានរៀបចំ រួមមានការសម្ដែងដោយតួត្លុក របាំប្រពៃណីខ្មែរ ក្បាច់គុន ការគូរមុខ និងល្បែងកម្សាន្តផ្សេងៗទៀតជាច្រើន លើសពីនេះ អ្នកចូលរួមក៏អាចទទួលទានស្រាបៀរ ដោយឥតគិតថ្លៃ នៅពេលដើរទស្សនាផ្សារទំនើបផងដែរ ។ ចំណែកក្រុមគ្រួសារវិញ ក៏អាចរីករាយផងដែរជាមួយនឹងការលេងបាចទឹក និងការចែករង្វាន់ដ៏អស្ចារ្យ ។

លោក Jeremy Chea នាយកគ្រប់គ្រងទូទៅនៃ ព្រីនស៍អ៊ីនធើណាសិនណលផ្លាហ្សា បានថ្លែងថា ពិតជារំភើបជាមួយនឹងអ្នកចូលរួមនៃព្រឹត្តិការណ៍ជួល 'Taste of Togetherness' ដោយព្រឹត្តិការណ៍នេះ គឺមានភាពជោគជ័យយ៉ាងខ្លាំង ហើយក៏មានភាពរីករាយណាស់ដែរ ដែលមានមនុស្សជាច្រើន បង្ហាញចំណាប់អារម្មណ៍ លើការជួលទីតាំងនេះ ដោយព្រឹត្តិការណ៍នេះ ក៏បានរំលេចនូវទិដ្ឋភាពសហគមន៍ នៃអគារពហុមុខងារ ដែលមានបំណងបង្កើតអារម្មណ៍នៃការរួមបញ្ចូលគ្នានៃសហគមន៍នៅក្នុងការអភិវឌ្ឍន៍ ។

លោកបន្តថា សម្រាប់អាជីវករ ដែលខកខានមិនបានចូលរួម ក្នុងព្រឹត្តិការណ៍ជួលនេះ ក្រុមហ៊ុន Prince Real Estate Group រីករាយនឹងរៀបចំកម្មវិធីដំណើរទស្សនកិច្ចក្នុងគម្រោងជាលក្ខណៈឯកជន ដែលលោកអ្នកអាចមើលឃើញនូវគ្រឿងបរិក្ខារដោយផ្ទាល់ និងជួបជាមួយអ្នកជំនាញផ្នែកជួល ដើម្បីពិភាក្សាអំពីជម្រើសដ៏ល្អបំផុត សម្រាប់អាជីវកម្មរបស់លោកអ្នក ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ឯកអគ្គរាជទូតថៃ៖ កម្ពុជា-ថៃនៅមានវិស័យសក្ដានុពលច្រើន ដើម្បីជាផលប្រយោជន៍ប្រទេសទាំងពីរ
2025/04/11 02:27:42 pm        1
ក្រុមហ៊ុនថ្មីចំនួន៦ថែមទៀត នឹងចុះបញ្ជីមូលបត្រនៅផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ២០២៥នេះ
2025/04/11 02:20:03 pm        1
ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាទទួលបានចម្លើយជាវិជ្ជមានពីភាគីអាមេរិក​លើសំណើសុំបើកការចរចា​ស្វែងរក​ដំណោះស្រាយរួម ខណៈឯកឧត្តម ស៊ុន ចាន់ថុល នឹងដឹកនាំលើការចរចា​នាពេលឆាប់ៗ​ខាងមុខនេះ
2025/04/10 12:32:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហាម៉ាសចោទប្រកាន់អ៊ីស្រាអែលថាបានប្រើប្រាស់ភាពភាពអត់ឃ្លានជាអាវុធសង្រ្គាម

2025/04/17 08:41:44 pm
​រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន «ព្រួយបារម្ភយ៉ាងខ្លាំង» ពីផលប៉ះពាល់ ដោយសារពន្ធរបស់លោក Trump
2025/04/17 08:13:26 pm
​លោក Trump និងនាយករដ្ឋមន្រ្តីអ៊ីតាលី នឹងពិភាក្សាដោះស្រាយភាពតានតឹងពន្ធអាមេរិក-អឺរ៉ុប
2025/04/17 08:10:54 pm
​ឯកឧត្តម ស៊ី ជិនពីង ប្រកាសគាំទ្រពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា
2025/04/17 08:03:42 pm
​សភាម៉ុលដាវី បោះឆ្នោតឲ្យរៀបចំការបោះឆ្នោត នៅថ្ងៃទី២៨ ខែកញ្ញា
2025/04/17 07:42:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/17 08:02:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/06 11:39:47 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/13 05:07:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/15 08:28:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/07 01:41:58 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am