សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជាលើកទី៧

2023/03/27 05:15:45 pm        473

​ភ្នំពេញ៖ នៅ​មជ្ឈមណ្ឌល​សន្និបាត ​និង​ពិ​ព័រ​ណ៌​អន្តរជាតិ​ជ្រោយចង្វា​ នា​ល្ងាច​ថ្ងៃទី​២៧​មីនា​នេះ​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម ដា​តុ ស៊េរី អាន់​វ៉ា ប៊ី​ន អុ​ី​ប្រា​ហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​អញ្ជើញ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន ​នៃ​សាសនា​ឥស្លាម​កម្ពុជា​លើក​ទី​៧ បន្ទាប់ពី​ខកខាន​ដោយសារ​វិបត្តិ​កូ​វីដ​១៩ នៅ​ឆ្នាំ​២០២០ ដល់​២០២២​។​

ឯកឧត្តម​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ បាន​គោរព​រាយការណ៍​ដោយ​បញ្ជាក់ថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​៧​ហើយ​ដែលមាន​បងប្អូន​សាសនិក​ខ្មែរឥស្លាម ​៦​ពាន់ ​១០០​នាក់ មក​ចូលរួម ​បន្ទាប់ពី​សម្ដេច​តេ​ជោ​ បានសម្រេច​រៀបចំ​ឲ្យ​មាន​កម្មវិធី​អាហារ​ស្រាយ​បួស​ថ្នាក់ជាតិ​តាំងពី​ឆ្នាំ​២០១៤​ មក​ដែលជា​កម្មវិធី​មួយ​មិន​ធ្លាប់មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ត្រូវបាន​ខកខាន​នៅ​ឆ្នាំ​២០២០ ដល់​២០២២ ដោយសារ​វិបត្តិ កូ​វីដ​-១៩។​

​បន្ទាប់ពី​តំណាង​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម​IOC​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បង្ហាញ​ចំណាប់អារម្មណ៍​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ស្រាយ​បួស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ជាមួយនឹង​ការ​រំលឹក​ពី​ការខិតខំ​លះបង់​ប្រែក្លាយ​កម្ពុជា​ពី​ការបែកបាក់​ជាតិ​ដោយសារ​ការ​ល្មោភ​អំណាច​ការផ្លាស់ប្ដូរ​រដ្ឋា​ភិ​បាល​ដោយ​ប្រើប្រាស់​កម្លាំង ការខ្វះ​សាមគ្គីភាព​ផ្ទៃក្នុង សម្តេច​លះបង់​គ្រប់បែបយ៉ាង​បានធ្វើ​ឱ្យមាន​ឯកភាព​ជាតិ​តាមរយៈ​ការអនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ ​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ស្មារតី​សាមគ្គី​ជាតិ​និង​ឯកភាព​ជាតិ​ក្នុង​គោលដៅ​បង្រួបបង្រួម​កម្លាំង​ប្រជាជាតិ​ទាំងមូល​ជា​ធ្លាប់​មួយ​ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ នោះ​រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ​ដោយ​ពុំ​មានការ​បង្ហូរឈាម​ជាតិ​សាសន៍​ឯង​សំដៅ​ស្ដារឡើងវិញ​និង​រក្សាបាន​នូវ​សុខសន្តិភាព​ជូន​ប្រជាជន​ដែល​ការណ៍​នេះ​ គឺជា​បុ​រេ​លក្ខខណ្ឌ​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។​

​សម្ដេច​បាន​គូសបញ្ជាក់ថា​សុខសន្តិភាព​ដែល​យើង​ខិតខំ​រកបាន​យ៉ាង​លំបាក​កំពុង​បាន​ខិតខំ​ថែរក្សា​ការពារ​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​ហើយ​សុខសន្តិភាព​នេះ​កំពុងផ្ដល់​ផ្លែផ្កា​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​រួមទាំង​បងប្អូន​សាសនិក​ខ្មែរឥស្លាម​ផងដែរ​។​ជាក់ស្ដែង​ការណ៍​ដែល​គេ​ល្បី​ថា​ពីមុន​កម្ពុជា​ជា​វាលពិឃាត ជា​តំបន់​អសន្តិសុខ ជា​ចំការមីន​ដែលមាន​ការភ័យខ្លាច​គ្រ​ប់​គ្នា ឥឡូវនេះ​បានក្លាយ​ជា​កោះសន្តិភាព​និង​ជា​តំបន់​ទេសចរណ៍​ប្រកបដោយ​ប្រជាប្រិយភាព​។​

​សម្ដេច​បន្តថា កម្ពុជា​ពីមុន​ដែលជា​ប្រទេស​អនថយ​ខាង​សេដ្ឋកិច្ច​គ្របដណ្ដប់​ដោយ​ភាពក្រីក្រ​និង​មាន​អសន្តិសុខ​ស្បៀង ឥឡូវ​បាន​ក្លាយទៅជា​ប្រទេស​នាំចេញ​ស្បៀង​និង​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​។​

​កម្ពុជា​ដែល​ពីមុន​ជា​ប្រទេស​រង​ការ​ហ៊ុ​ព័ទ្ធ​ និង​ឯកោ​ទាំង​ខាង​នយោបាយ​និង​សេដ្ឋកិច្ច ឥឡូវ​បាន​ក្លាយជា​ប្រទេសមួយ​ដែល​កំពុង​សមាហរណកម្ម​ខ្លួន​យ៉ាងសកម្ម ជា​ប្រទេស​ដែល​កំពុង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​គ្រប់​កិច្ចការ​តំបន់​និង​នៅលើ​ឆាក​អន្តរជាតិ​។​លើសពីនេះ​សិទ្ធិ​ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា​ត្រូវបាន​ធានា លើកកម្ពស់​ជំនឿ​និង​សុខដុម​នីយកម្ម​សាសនា​នៅក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការផ្ដល់​លក្ខណៈ​ងាយស្រួល​ដល់​សាសនិក​សាសនា​គ្រប់រូប​ក្នុងការ​ប្រតិបត្តិ​ជំនឿ​សាសនា​និង​ការប្រឆាំង​ដាច់ខាត​ចំពោះ​ការរើសអើង​ពូជសាសន៍​និង​សាសនា​។​ជា​លទ្ធផល ជម្លោះ​ឬ​សង្គ្រាម​សាសនា​ពុំ​ធ្លាប់​កើតមាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​នោះឡើយ​ហើយ​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​និង​ទទួលបាន​ការកោតសរសើ​រ​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ចំពោះ​សុខដុមភាព ជំនឿ​សាសនា​ដែល​កម្ពុជា​សម្រេច​បានជា​មួយ​នឹង​ការថែរក្សា​នូវ​សុខ​ឧត្តមភាព​ដ៏​ប្រពៃ​៕​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am