លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី អញ្ជើញប្រកាសបញ្ចូលសមាជិកបក្សថ្មី នៃឃុំតាសាល ចំនួន២៦៦នាក់

2023/03/28 12:27:43 am        69

កំពង់ស្ពឺ ៖ លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និង​ជាប្រធាន​ក្រុមការងារ​ចុះជួយឃុំតាសាល តំណាងឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ​ទទួលបន្ទុក៤ឃុំ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បាន​អញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកាគណបបក្សប្រជាជនកម្ពុជាថ្មី នៃឃុំតាសាល ចំនួន២៦៦នាក់។

ពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មីនេះ មានការចូលរួមពីលោក ចែម សារីម ប្រធានគណបក្សប្រជាជនកម្ពុជា

ស្រុកឱរ៉ាល់ លោក សួស ថុល អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំតាសាល តំណាងឯកឧត្តម សុខ ភា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកឱរ៉ាល់។

លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍ​ប្រកបដោយ​មោទកភាព និងមោទនភាពជាតិជាបន្តបន្ទាប់ និងសូមនាំយកបណ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និង​សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដល់អង្គពិធីទាំងមូល ដែលនេះបានបង្ហាញយ៉ាងច្បាស់ថា សម្តេចទាំងទ្វេរ តែងតែ​យក​ចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និយាយជារួម ជាពិសេស​ប្រជាពលរដ្ឋ​ដែលជួបការលំបាក ដូចពាក្យមួយឃ្លា "ទីណាមានទុក្ខ ទីនោះមានមុខសម្តេចតេជោ" ឬ "ទីណាមានទុក្ខ ទីនោះ​មានមុខគណបក្សប្រជាជនកម្ពុជា"។ គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ ហើយគណបក្សប្រជាជនកម្ពុជា ក៏មិនល្អ​ឥតខ្ចោះដែរ ប៉ុន្តែគ្មានគណបក្សណា ដែលល្អជាងគណបក្សប្រជាជនកម្ពុជានោះទេ។ ចំណុចលេចធ្លោបំផុតរបស់គណបក្សប្រជាជនកម្ពុជា គឺការគិតគូរវែងឆ្ងាយជូនប្រជាជន និងប្រទេសជាតិជាចម្បង ទោះក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ វាគ្រាន់តែជានិយមន័យនៃភាសាសេដ្ឋកិច្ច ដើម្បីកំណត់ និងធ្វើឱ្យ​ប្រាកដ​ក្នុងការ​គ្រប់គ្រង​ប៉ុណ្ណោះ។ សម្រាប់គណបក្សប្រជាជនកម្ពុជា បងប្អូនខ្មែរទាំងអស់ គឺជាកូនៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍អច្ឆរិយ ជាសម្តេចបិតាសន្តិភាព និងការអភិវឌ្ឍ។ គណបក្សប្រជាជនកម្ពុជា តែងតែធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយជូនប្រជាជន

ប្រកបដោយភក្ដីភាព និងការទទួលខុសខ្ពស់គ្រប់កាលៈទេសៈ ពោលគឺមិនដែលរត់ចោលប្រជាជនម្តងណាឡើយ។ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានផ្តល់នូវការគាំពារ និងការគាំទ្រដល់ផ្នែក​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ រួមមាន៖ ១. ជីវភាពសុខសាន្តក្នុងសុខសន្តិភាព, ២. សន្តិសុខ សុវត្ថិភាព ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសិទ្ធិសេរីភាពប្រកបរបបគ្រប់ប្រភេទអាជីវកម្មស្របច្បាប់ រួមទាំងការអនុគ្រោះ​លើការចំណាយដើម្បី​បំពេញអនុលោមភាព, ៣. ឱកាសសិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ៤. ការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល, ៥. ការគាំពារផ្នែកច្បាប់ និងការពង្រឹងអភិបាលកិច្ចល្អ ដើម្បីបង្កើនប្រសិទ្ធភាព នៃសេវាសាធារណៈ និង៦. ការលើកទឹកចិត្តឱ្យចូលរួមក្របខ័ណ្ឌសេដ្ឋកិច្ចក្នុងប្រព័ន្ធតាមរយៈការរៀបចំយន្តការចុះបញ្ជី និងការអនុគ្រោះផ្សេងៗ ដើម្បីផ្តល់ភាពស្របច្បាប់ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតផងដែរ, ៦.គោលនយោបាយសាមគ្គីភាព គឺដើម្បីការពារសុខសន្តិភាព ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាលទ្ធផលដែលផ្តល់​នូវកាលានុវត្តភាពយ៉ាងទូលំទូលាយសម្រាប់ពលរដ្ឋគ្រប់រូបដែលធានាបាននូវភាពថ្កើងថ្កាន​​សុខសាន្តគ្រប់​សម័យកាល។ លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី សូមអំណរគុណ និងការកោតសរសើរ​ដល់យុវជនគណបក្សប្រជាជន​កម្ពុជគ្រប់រូប ចំពោះជំនឿទុកចិត្ត និងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm