ក្រសួងការងារ ស្នើគ្រប់រោងចក្រ សហគ្រាស បង្កើនការយកចិត្តទុកដាក់បង្ការអគ្គិភ័យនៅកន្លែងធ្វើការ

2023/03/28 02:23:30 am        394

​ភ្នំពញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ត្រូវយកចិត្តទុកដាក់ចំពោះអគ្គិភ័យនៅកន្លែងធ្វើការ ដើម្បីចៀសវាងនូវការខូចខាតទ្រព្យសម្បត្តិ ប៉ះពាល់ដល់ដំណើរការអាជីវកម្ម និងអាយុជីវិតមនុស្ស។

ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយមូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារដល់ក្រុមការងារសុវត្ថិភាព និងសុ ខភាពការងារប្រចាំរោងចក្រ សហគ្រាស កាលពីព្រឹកថ្ងៃទី២៧មីនា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ថា ក្រុមការងារសុវត្ថិភាព និងសុខភាពការងារ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយន្តការចុងក្រោយនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅរោងចក្រ សហគ្រាស និងចូលរួមលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើងនៅកន្លែងធ្វើការ។

ឯកឧត្តម បានបន្តថា ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គីភ័យវិធានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ទៅលើអគ្គិសនី និងការងារផ្សាពិតជាមានសារៈសំខាន់ណាស់ ប្រសិនបើមានការធ្វេសប្រហែសដោយសារសកម្មភាពរបស់មនុស្ស និងស្ថានភាពនៅកន្លែងធ្វើការដែលមិនមានសុវត្ថិភាព ព្រោះវាអាចបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតខូចខាតទ្រព្យសម្បត្តិ និងដំណើរការអាជីវកម្ម។

ឯកឧត្តម ក៏បានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យនិងធ្វើតេស្តសា កល្បងប្រព័ន្ធនិងឧបករណ៍ការពារអគ្គិភ័យជាប្រចាំជាអាទិ៍ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្តឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។ ត្រួតពិនិត្យច្រកអាសន្នដែលអាចចេញដោយសុវត្ថិភាព គ្មានឧបសគ្គ និងមិនចាក់សោរ ព្រមទាំងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។ រៀបចំឱ្យមានការឆ្លើយតបនៅពេលមានអាសន្ន ជាពិសេសចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់សារធាតុងាយឆាបឆេះ និងរក្សាទុកដាក់សារធាតុទាំងនោះ ឱ្យនៅដាច់ដោយឡែក និងបង្កើនកា រត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ដែលជាមូលហេតុឱ្យមានអគ្គិភ័យកើតឡើងជាយ ថាហេតុនៅកន្លែងធ្វើការ។

ពាក់ព័ន្ធការរៀបចំសិក្ខាសាលានេះ ឯកឧត្តម ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានបញ្ជាក់ថា ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាព និងសុខភាពការងារ ដោយផ្តោតជាសំខាន់លើសុវត្ថិភាពអគ្គិភ័យ អគ្គិសនី និងការងារផ្សារ ដល់តំណាងក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំរោងចក្រ សហគ្រាស៕​អត្ថបទដោយ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm