MC៖ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវិជ្ជបណ្ឌិត នុត ស៊ីណាត បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះមន្រ្តីជំនាញសុខាភិបាលបានរកឃើញ
បងប្អូនកម្មករខ្មែរនិងអ្នកធ្វើការជាជនជាតិនៅរោងចក្រដេកាបូប PV ដែលមានទីតាំងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ ចំនួន១២នាក់ហើយដែលផ្ទុកជំងឺកូវីដ១៩។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានបន្តថា ចំពោះរោងចក្រដេកាបូបPV រហូតមកដល់ពេលនេះមានកម្មករខ្មែរនិងអ្នកធ្វើការជាជនជាតិចិនចំនួន១២នាក់ត្រូវបានរកឃើញផ្ទុកជំងឺកូវីដ១៩និងកម្មករខ្មែរម្នាក់ទៀតដែលបំរើការនៅរោងចក្រផ្សេងក៍ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ផងដែរ។ លោកវិជ្ជបណ្ឌិតបន្ថែមថា បច្ចប្បន្ននេះមន្រ្តីជំនាញសុខាភិបាលបានយកសំណាក់កម្មករជាង២រយនាក់ហើយទៅធ្វើតេស្តរកជំងឺកូវីដ១៩ ហើយនិងបន្តតាមយកសំណាកបងប្អូនកម្មករមួយចំនួនទៀតផងដែរ។ ដោយឡែកយើងក៍បានណែនាំដល់បងប្អូនកម្មករដែលយកសំណាកហើយត្រូវធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវទៅតាមការណែនាំរបស់មន្រ្តីសុខាភិបាល ហើយអាជ្ញាធមូលដ្ឋានក៍និងតាមដានការធ្វើចត្តាឡីស័ករបស់បងប្អូនកម្មករផងដែរ។
លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវបានឲ្យដឹងថា រហូតមកដល់ពេលនេះមានរោងចក្រចំនួន៤ហើយដែលត្រូវបានបិទបណ្ដោះអាសន្នដោយសារតែមានការជាប់ពាក់ព័ន្ធនិងជំងឺកូវីដ១៩ ដោយក្នុងនោះរោងចក្រចំនួន២បានបិទដោយខ្លួនឯងនិង២ទៀតត្រូវបានអាជ្ញាធស្នើអោយបិទបណ្ដោះអាសន្ន ហើយរោងចក្រខ្លះនិងបើកដំណើរវិញនៅថ្ងៃ៣ខែឧសភាខាងមុខនេះ៕អត្ថបទ ៖គុជ វិភាគ








