ចិន៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទថា ក្រុមហ៊ុននានារបស់ចិនបានបង្កើនការវិនិយោគបរទេសរបស់ខ្លួននៅឆ្នាំនេះ ខណៈកិច្ចសន្យាធំៗនៅក្នុងប្រទេសដែលបានចូលរួម នៅក្នុងគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយដែលបានស្នើឡើងដោយប្រទេសចិន បានបង្ហាញពីកំណើនខ្ពស់គួរកត់សម្គាល់។

កំណើនវិនិយោគផ្ទាល់ក្រៅប្រទេសមិនទាក់ទងនឹងហិរញ្ញវត្ថុ ដោយសំដៅដល់ការពង្រីកប្រតិបត្ដិការពាណិជ្ជកម្មនៅក្រៅប្រទេស ត្រូវបានជំរុញមួយផ្នែកដោយសំណង់ធំៗ និងគម្រោងថាមពល ដែលក្នុងនោះរួមមានការសាងសង់ផ្នែកខ្លះនៃទីតាំងអេកូទេសចរណ៍ដ៏ធំរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលគេស្គាល់ថាជាគម្រោងសមុទ្រក្រហម ក៏ដូចជា ការដំឡើងទួប៊ីនខ្យល់ ៤០ទីតាំងនៅក្នុងប្រទេសប្រេស៊ីលភាគខាងកើតផងដែរ។
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការវិនិយោគផ្ទាល់នៅក្រៅប្រទេសមិនមែនហិរញ្ញវត្ថុរបស់ចិន ទទួលបានផលចំណូលចំនួន ១៣០ពាន់លានយ័នស្មើនឹង ១៨.៩ពាន់លានដុល្លារនៅរយៈពេល ២ខែដំបូងក្នុងឆ្នាំ២០២៣ ពោលគឺបានបង្ហាញថា ឆ្នាំនេះកំណើនបានកើនឡើង ៣៥.៧%៕