បាល់ទាត់ និង​បាល់ទះ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម ២០២៣ ត្រូវ​ចាប់ឆ្នោត​បែងចែក​ពូ​ល​ដើមខែ​មេសា​

2023/03/28 05:47:56 pm        375

ស៊ីហ្គេម៖ បាល់ទាត់ និង​បាល់ទះ​កម្ពុជា​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣​ នឹង​ដឹង​គូប្រកួត​របស់ខ្លួននៅ​ដើមខែ​មេសា​នេះ ខណៈដែល​អ្នកគាំទ្រ​កំពុង​ទន្ទឹងរង់ចាំ​។​ ​យោង​ប្រភព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម ២០២៣ បានឱ្យដឹងថា នៅ​ថ្ងៃទី​០៥ ខែមេសា​ ឆ្នាំ​២០២៣ ​ខាងមុខនេះ គណៈកម្មាធិការ​នឹង​រៀបចំ​ការចាប់​ឆ្នោតបែងចែក​ពូ​ល ​សម្រាប់​ការប្រកួត​បាល់ទាត់​បុរស​នារី និង​កីឡាបាល់ទះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

​ស៊ី​ហ្គេម​លើក​ទី​៣១ ​នៅ​វៀតណាម ក្រុមបាល់ទាត់​កម្ពុជាស្ថិតនៅ​ពូ​ល B រួមជាមួយ​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ ហើយ​៤​ប្រកួត​កម្ពុជា ឈ្នះ​១ ស្មើ​១ និង​ចាញ់​២​។ ចំនែក​បាល់ទាត់​នារី​ស្ថិតនៅ​ពូ​ល A ជាមួយ​វៀតណាម និង​ហ្វីលីពីន​។ ក្រុមបាល់ទាត់​កម្ពុជាធ្វើ​បានល្អ​បំផុតនៅ​ហ្វីលីពីន​នា​ឆ្នាំ​២០១៩ ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ចាញ់​បាល់​កាត់សេចក្តី​ ១១​ម៉ែត្រជាមួយ​សហភាព​មី​យ៉ាន់​ម៉ា​។​ ​ថ្មីៗ​នេះ​ជាការ​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​លើទឹក​ដី​ខ្លួនឯង ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ២២​ឆ្នាំបាន​ចូលរួម​ប្រកួត​ពានរង្វាន់ Merlion Cup ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​សិង្ហ​បុរី ២​ទល់នឹង​១​។​

​ចំនែក​បាល់ទះស៊ី​ហ្គេម ២០២១ កម្ពុជា​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ដណ្តើមបាន​មេដាយ​សំរឹទ្ធ ក្រោយ​ឈ្នះ​ថៃ ៣​សិត​ទល់នឹង​២ បន្ទាប់ពី​ឈ្នះ​ហ្វីលីពីន ៣​ទល់នឹង​១ និង​ចាញ់​ថៃ ២​ទល់នឹង​៣ ក្នុង​ពូ​ល B​។ ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ស៊ី​ហ្គេម​២០២៣ ​នេះ បាល់ទះ​កម្ពុជាបានធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាច្រើន ​ដូចជា​ប្រកួត​ជាមួយ​សិង្ហ​បុរី គុយបា បារាំង ហើយ​ចំពោះមុខ​នេះពីថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៣១ ខែមីនា ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជានឹង​ប្រកួត​ពាន​មិត្តភាព ៣​ប្រទេស កម្ពុជា ម៉ាឡេស៊ី សិង្ហ​បុរី​៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm