អាមេរិក៖ ក្រុមនិយ័តករអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេនឹងគាំទ្រកិច្ចព្រមព្រៀងសម្រាប់ភាគហ៊ុនធនាគារផ្ដល់ប្រាក់កម្ចីក្នុងស្រុក First Citizens Bank Shares FCNCA.O ដើម្បីទទួលយកធនាគារ Silicon Valley Bank ដែលបានក្ស័យធនបណ្ដាលឲ្យប៉ះពាល់ដល់ប្រាក់ប្រមាណ ២០ពាន់លានដុល្លារអាមេរិកដល់មូលនិធិធានារ៉ាប់រងគ្រប់គ្រងដោយរដ្ឋាភិបាល។
កិច្ចព្រមព្រៀងនេះបានកើតមានឡើង បន្ទាប់ពីសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ (FDIC) បានគ្រប់គ្រងធនាគារ Silicon Valley Bank កាលពីថ្ងៃទី១០មីនា ក្រោយម្ចាស់ប្រាក់បញ្ញើសម្រុកដកប្រាក់របស់ពួកគេអស់ពីធនាគារ ដែលបណ្ដាលឲ្យធនាគារ Signature Bank SBNY.O ដួលរលំដែរ និងបានប៉ះពាល់ដល់តម្លៃទីផ្សារជាងពាក់កណ្ដាល នៃធនាគារផ្ដល់ប្រាក់កម្ចីក្នុងស្រុកមួយចំនួនរបស់សហរដ្ឋអាមេរិក។
នាយកប្រតិបត្តិ Frank Holding បានប្រាប់ក្រុមវិនិយោគិននៅក្នុងសន្និសីទមួយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងនេះគឺជាឱកាសសម្រាប់ធនាគារ First Citizens។ យើងជឿថា ប្រតិបត្តិការនេះគឺជាលទ្ធផលដ៏ល្អប្រសើរសម្រាប់អ្នកដាក់ប្រាក់បញ្ញើ។ យោងតាមការកត់សម្គាល់របស់ធនាគារវិនិយោគ Piper Sandler កាលពីថ្ងៃចន្ទ ធនាគារផ្តល់ប្រាក់កម្ចី Raleigh ដែលមានមូលដ្ឋាននៅរដ្ឋ North Carolina បានបញ្ចប់កិច្ចព្រមព្រៀងដែលផ្តល់ជំនួយដោយរដ្ឋាភិបាលចំនួន ២១ រួមទាំងកិច្ចព្រមព្រៀងចំនួន ១៤ ចាប់តាំងពីឆ្នាំ២០០៩ នៅពេលដែលអគ្គនាយកធនាគារ First Citizens លោក Frank Holding នៅជាប្រធាន៕
អត្ថបទ៖ សុខមាន