គណបក្សនយោបាយត្រៀមរួចរាល់ ដើម្បីឃោសនាបោះឆ្នោតក្រុមប្រឹប្សាក្រុង-ស្រុកនាចុងសប្តាហ៍នេះ

2023/03/28 07:39:15 pm        407

ភ្នំពេញ៖ គណបក្សនយោបាយ ដែលមានឈ្មោះ ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ ក្រុង-ស្រុក បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការឃោសនា​បោះឆ្នោត ដែលនឹងចាប់ផ្តើមនាចុងសប្តាហ៍នេះ។

បន្ទាប់ពីការប្រកាសសុពលភាពបញ្ជីឈ្មោះបោះឆ្នោតជាផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកបានបញ្ចប់​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងឆ្ពោះទៅរកការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយដែលមានឈ្មោះចូលរួមប្រកួតប្រជែង។

ជាក់ស្ដែងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា​នៅ​សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ​បានចាប់ផ្តើមរៀបចំសម្ភារៈ និងមធ្យោបាយ​ឃោសនាបបោះឆ្នោត ​ដូចជា​ឃោសនាសព្ទ ​និងខិតបណ្ណស្ដីពីគោលនយោបាយ​របស់​គណបក្សប្រជាជន ដើម្បីប្រើប្រាស់នាអំឡុងពេលឃោសនាបោះឆ្នោតនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាមានជំនឿថា ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ក្រុងនាពេលខាងមុខ នឹងទទួលជោគជ័យ តាមរយៈគោលនយោបាយ និងភាពឈ្លាសវៃ​ក្រោមការ​ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ​ហ៊ុន សែន ដែលតែងតម្តល់សុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

បើតាម គ.ជ.ប ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកមានរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាក្រុង-ស្រុកនោះ រួមមានក្រុងអរិយក្សត្រ ​និងស្រុកសំពៅពូននៃខេត្តកណ្តាល, ក្រុងឧត្តុងម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ។

ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ៣ ចូលរួមប្រកួតប្រជែងជ្រើសរើស​ក្រុម​ប្រឹក្សាក្រុង-ស្រុក ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សភ្លើងទៀន ខណៈអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែល​នឹងចូលរួមបោះឆ្នោត ចំនួន ១៤៦ រូប៕អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm