ពិភពលោក៖ ភពព្រះពុធ ភពព្រហស្បតិ៍ ភពសុក្រ អ៊ុយរ៉ានុស ភពព្រះអង្គារ និងព្រះចន្ទតម្រៀបគ្នាជារង្វង់លើផ្ទៃមេឃពេលរាត្រីកាលពីថ្ងៃចន្ទ ដែលយើងអាចមើលឃើញដោយភ្នែកទទេ។

អព្ភូតហេតុនេះជារឿយៗត្រូវគេហៅថាក្បួនភព និងអាចមើលឃើញក្រោយពេលព្រះអាទិត្យលិចនៅភាគខាងលិច។ ទេសភាពដ៏ស្រស់ត្រកាលនៃជើងមេឃ និងពពកច្បាស់ៗបានផ្ដល់ឱកាសល្អបំផុត ក្នុងការគយគន់ឃើញលំដាប់នៃភពទាំងនោះ។ កាលពីរដូវក្តៅមុន ភពព្រះពុធ ភពព្រះសុក្រ ភពព្រះអង្គារ ភពព្រហស្បតិ៍ និងភពព្រះសៅរ៍បានរួមគ្នាជាភពដ៏កម្រមួយ។
ទស្សនីយភាពដ៏ស្អាតបំផុតនៅលើរង្វង់នៃភពទាំងនោះកាលពីថ្ងៃចន្ទ ស្ថិតនៅឆ្ងាយពីពន្លឺនៃចំណាំងអំពូលភ្លើងក្នុងទីក្រុង ជាកន្លែងមួយដែលអាចមើលឃើញរូបភាពច្បាស់ៗដោយគ្មានអីបិទបាំង។ អ្នកត្រូវគយគន់ភ្លាមៗនៅពេលល្ងាចចូលមកដល់ ព្រោះភពព្រះពុធ និងព្រហស្បតិ៍បានលេចបាត់យ៉ាងឆាប់រហ័សនៅឯជើងមេឃ។ ទេសភាពដ៏ស្រស់ត្រកាលមួយចំនួន អាចមើលឃើញពីតំបន់ខ្លះនៅភាគខាងជើងនៃដែនដីស្កុតលែន និងកោះនានារបស់ខ្លួនដោយសារតែផ្ទៃមេឃស្រឡះល្អ៕
អត្ថបទ៖ សុខមាន