បក្សកុម្មុយនីស្តចិនសន្យា បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយគណបក្សហ៊្វុនស៊ិនប៉ិច

2023/03/28 08:00:45 pm        304

ភ្នំពេញ៖ លោក ស៊ូ ស៊ីងមីង អតីតអគ្គលេខាធិការ នៃគណៈកម្មការជាតិរបស់អង្គប្រជុំនយោបាយ នៃសាធារណៈរដ្ឋ ប្រជាមានិតចិន អះអាងថា គណបក្សកុម្មុយនីស្តចិន នៅតែបន្តពង្រឹងកិច្ច សហប្រត្តិបត្តិការទ្វេភាគីជាមួយគណបក្សហ៊្វុនស៊ិនប៉ិច បើទោះណាគណបក្សនេះ ពុំមានសំឡេងក្នុងរដ្ឋសភាក៏ដោយ។

ការលើកឡើងរបស់មន្រ្តីបក្សកុម្មុនីយស្តចិនរូបនេះ គឺបានធ្វើឡើងនៅកិច្ចជំនួបជាមួយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណ បក្សហ៊ុនស៊ិនប៉ិច នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ នៅស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ។

លោក ញៀន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លើកឡើងថា ភាគីទាំងពីរបានពិភាក្សាគ្នា​ជាច្រើនទាក់ទងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស​កុម្មុយនីស្ត​ចិន ខណៈគណបក្សទាំងពីរនេះ គឺបានរឹតចំណងមិត្តភាពរវាងគ្នានិងគ្នាតាំងពីយូរណាស់​មកហើយ។

លោក ស៊ូ ស៊ីងមីង អះអាងថា បក្សកុម្មុយនីស្តចិន នឹងបន្តជួយបណ្តុះបណ្តាលដល់យុវជនរបស់ គណបក្សហ៊្វុនស៊ិនប៉ិចបន្តទៀតទាំងខាងបច្ចេកទេស​ និងនយោបាយ រួមទាំងជំនាញជាច្រើន​ទៀតផងដែរ។

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ថ្លែងអំណរអគុណដល់ប្រជាជន និងរដ្ឋាភិបាលចិន​ដែលបានជួយ​ដល់កម្ពុជា​ទាំងពេលកន្លងទៅ ​បច្ចុប្បន្ន និងអនាគត ​ហើយព្រះអង្គរំពឹងថា​ ចិននឹងបន្តគាំទ្រ និង​ជួយអភិវឌ្ឍន៍​ដល់ប្រទេសកម្ពុជានេះ ជារៀងរហូតតាមរយៈរាជរដ្ឋាភិបាលបច្ចុប្បន្ន។

ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ​បានមាន​បន្ទូលទៀតថា ក្នុងនាមព្រះអង្គជាអ្នកដឹកនាំគណបក្ស​ហ៊្វុនស៊ិនប៉ិច​ជំនាន់ក្រោយ ព្រះអង្គ នឹងខិតខំធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី​ជាមួយ​គណបក្សកុម្មុយនីស្តបន្តទៀតមិនថា កាលៈទេសៈណានោះឡើយ ​ហើយព្រះអង្គក៏ថ្លែង​អំណរគុណ​ដល់ភាគី ចិនដែលបានសន្យាបន្តជួយបណ្តុះបណ្តាលដល់យុវជន​គណបក្សហ៊្វុនស៊ិនប៉ិច​បន្តទៀត​នោះផងដែរ៕អត្ថបទបាន ចក់




អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm