អតីតមន្ត្រីជាន់ខ្ពស់សភាចិន៖ ទំនាក់ទំនងកម្ពុជា-ចិន បោះជំហានជាប់ជានិច្ច ក្នុងក្របខណ្ឌទាំងទ្វេភាគីនិងពហុភាគី

2023/03/28 09:36:00 pm        254

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន ស្ដារពី អនុប្រធានទី២ នៃរដ្ឋសភា​កម្ពុជា អតីតមន្ត្រីជាន់ខ្ពស់សភាចិន បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន បានបោះជំហាន​ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលជាទំនាក់ទំនងគំរូនៃប្រទេស​ដែលមានរបបនយោបាយផ្សេងគ្នា។

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន ទី២ នៃរដ្ឋសភា បានទទួលជួបសវនាការ និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ូ ឈីមីង (Shu Qiming) អតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិនៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិន អមដំណើរដោយ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ។

លោកជំទាវកិត្តិសង្គបណ្ឌិត បានធ្វើការវាយតម្លៃខ្ពស់ទៅលើដំណើរទស្សនកិច្ចការងារនាពេលនេះ ពិតជារួមចំណែកបន្ថែមទៀត ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាពប្រពៃណី “មិត្តដែកថែប” និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាយូរលង់ណាស់​មកហើយតាំងពីព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលនេះជាការអនុវត្តនូវស្មារតីដ៏មុះមុតរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជីនភីង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិសយ័របស់រដ្ឋ និងបក្សនៃប្រទេសទាំងពីរ ឱ្យក្លាយជាការពិតជាក់ស្តែង។

ក្នុងជំនួបនាពេលនេះឯកឧត្តម ស៊ូ ឈីមីង បានមានប្រសាសន៍ថា ទស្សនកិច្ចការងាររបស់​គណៈប្រតិភូចិន​នាពេលនេះធ្វើឡើងក្នុងគោលបំណង ១) អនុវត្តជាក់ស្តែងនូវគំនិតសំខាន់ៗ​រវាងសម្តេចតេជោ និងឯកឧត្តម ស៊ី ជិនពីង ២) ផ្តល់បទឧទ្ទេសនាមស្តីពីលទ្ធផលនៃសន្និបាត​គណបក្ស​កុម្មុយនីស្តចិនលើកទី២០ ៣) ចែករំលែកបទពិសោធន៍ និងគំនិតថ្មីៗនៃការ​ដឹកនាំគ្រប់គ្រងបក្ស និងរដ្ឋ។

ឯកឧត្តម បានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ និងមានកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងទ្វេភាគី និងពហុភាគី ហើយក៏ជាទំនាក់ទំនងគំរូនៃប្រទេសដែលមានរបបនយោបាយផ្សេងគ្នា។

លើសពីនេះ លោកជំទាវ ឃួន សុដារី បានលើកឡើងថា កម្ពុជាប្រកាន់​ខ្ជាប់នូវ«គោលការណ៍ចិន​តែមួយ» និង«គោលការណ៍ប្រទេសមួយប្រព័ន្ធពីរ» ហើយចាត់ទុកបញ្ហា​នៅហុងកុង តៃវ៉ាន់ និងស៊ីនជាំងជាដើមគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

លោកជំទាវបានបន្ថែមថា ​កម្ពុជាតែងតែគាំទ្រនូវគំនិត​ផ្តួចផ្តើម​នានា​របស់ប្រទេសចិន រួមមាន៖ «គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់-BRI» «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល-GDI» «គំនិត​ផ្តួចផ្តើម​សន្តិសុខ​សកល-GSI» និងថ្មីៗនេះគឺ «គំនិតផ្តួចផ្តើមអរិយធម៌សកល-GCI» ដែលនាំមកនូវស្ថិរភាព និងវិបុលភាពសម្រាប់តំបន់និងពិភពលោក ហើយកម្ពុជាជាប្រទេសទីមួយដែលបាន​ចុះហត្ថលេខា​លើផែនការសកម្មភាពនៃ «សហគមន៍ជោគវាសនារួម»។

ជាងនេះទៅទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជក់ពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សា​វប្បធម៌អាស៊ី (Asian Cultural Council – ACC) នៅក្នុងក្របខណ្ឌនៃគណបក្សនយោបាយអាស៊ី ដែលនឹងដើរក្លាយជាច្រករបៀងវប្បធម៌ ដើម្បីការតភ្ជាប់អរិយ្យធម៌ចម្រុះ។

លោកជំទាវ ឃួន សុដារី ក៏បានលើកជាសំណើទៅភាគីចិន ​តាមរយៈឯកឧត្តម ស៊ូ ឈីមីង និងឯកឧត្តម វ៉ាង វិនធាន ដើម្បីគាំទ្រនូវការផ្តួចផ្តើម ​ក្នុងការបង្កើត «សាលាមេដឹកនាំបណ្ឌិត​សភាតេជោ» ដើម្បីជំរុញការចែករំលែក ​ការផ្លាស់ប្តូរបទពិសោធន៍ ​និងរៀនសូត្រពីគ្នាទៅវិញទៅមក ក៏ដូចជាការផ្សារភ្ជាប់នូវទំនាក់ទំនងក្នុងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm