ការសិក្សា​៖​ ចិន​ចំណាយ​ថវិកា ​២៤០​ពាន់​លាន​ដុល្លារ​ជួយ​ប្រទេស​ជា​សមាជិក​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ

2023/03/28 09:37:48 pm        532

​ចិន៖ យោង​តាម​ការសិក្សា​ដែល​បាន​ចេញ​ផ្សាយ​នៅថ្ងៃ​អង្គារនេះ ប្រទេស​ចិន​បាន​ចំណាយ​ប្រាក់​ចំនួន ​២៤០​ពាន់​លាន​ដុល្លារ​ដើម្បី​សង្គ្រោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ២២​នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង ២០២១ ជា​ចំនួន​កើន​ឡើង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ប្រទេស​កាន់​តែ​ច្រើន​បាន​ជួប​ការ​លំបាក​ក្នុង​ការ​សង​ប្រាក់កម្ចី​ ដែល​បាន​ចំណាយ​ ក្នុង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និង​ផ្លូវ។

​ជិត​ ៨០% នៃ​ការ​ផ្តល់​ប្រាក់កម្ចី​សង្គ្រោះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ចន្លោះ​ឆ្នាំ២០១៦ ​និង ២០២១ ភាគ​ច្រើន​ទៅ​កាន់​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម រួមមាន​អា​ហ្ស​ង់​ទីន ម៉ុង​ហ្គោ​លី និង​ប៉ា​គី​ស្ថាន ​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អ្នកស្រាវជ្រាវ​មកពី​ធនាគារ​ពិភពលោក សាលា Harvard Kennedy -AidData និង​វិទ្យាស្ថាន Kiel សម្រាប់​សេដ្ឋកិច្ចពិភព​លោក​។​ ​ប្រទេស​ចិន​បានផ្តល់​ប្រាក់កម្ចី​រាប់រយ​ពាន់​លាន​ដុល្លារ​ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ប៉ុន្តែ​ការផ្តល់​ប្រាក់កម្ចីបាន​ធ្លាក់ចុះចាប់តាំងពី​ឆ្នាំ​២០១៦ ដោយសារ​គម្រោង​ជាច្រើនបាន​បរាជ័យ​ក្នុង​ការបង់​ភាគលាភ​ហិរញ្ញវត្ថុ​ដែល​ត្រូវបាន​រំពឹងទុក​។

​ការសិក្សា​បាន​រកឃើញថា ប្រាក់កម្ចី​របស់​ចិន​ទៅកាន់​ប្រទេស​ដែលមាន​វិបត្តិ​បំណុល​បាន​កើនឡើង​ពី​តិចជាង ៥% នៃ​ផលប័ត្រ​ប្រាក់កម្ចី​ក្រៅប្រទេស​របស់ខ្លួន​ក្នុង​ឆ្នាំ២០១០ ដល់ ៦០% ក្នុង​ឆ្នាំ​២០២២។​ ​អា​ហ្ស​ង់​ទីនទទួលបាន​ច្រើនជាងគេ​គឺ ១១១.៨ពាន់​លាន​ដុល្លារ បន្ទាប់មក​គឺ​ប៉ា​គី​ស្ថាន​ចំនួន ៤៨.៥ពាន់​លាន​ដុល្លារ និង​អេ​ហ្ស៊ី​ប ១៥.៦ពាន់​លាន​ដុល្លារ​។ ប្រទេស​ចំនួន ៩ ទទួលបាន​តិចជាង ១ពាន់​លាន​ដុល្លារ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm