វាយកូនគោល៖ កីឡាការិនីបារាំង Celine Boutier បានក្លាយជាជើងឯកនៃការប្រកួតវាយកូនគោលកម្មវិធី LPGA Drive On Championship ដែលរៀបចំនៅរដ្ឋ Arizona សហរដ្ឋអាមេរិក។

ជាការប្រកួតដ៏តានតឹងមួយនៅក្នុងថ្ងៃចុងក្រោយ បន្ទាប់ពីកីឡាការិនីវ័យ ២៩ឆ្នាំ Celine Boutier ធ្វើបាន Birdie នៅឡូទី១៨ ដើម្បីបញ្ចប់ការប្រកួតមាន ២០អាន់ឌើផា តែកីឡាការិនីអង់គ្លេស Georgia Hall ក៏បានបញ្ចប់ថ្ងៃចុងក្រោយមាន ២០អាន់ឌើផាផងដែរ ដែលធ្វើឱ្យអ្នកទាំងពីរត្រូវលេងបន្ថែមឡូកាត់សេចក្តី។ ការធ្វើបាន Birdie ម្តងទៀតនៅឡូបន្ថែមគ្រប់គ្រាន់ល្មមសម្រាប់ Celine Boutier គ្រងជើងឯក Drive On Championship នេះ និងជាជើងឯកនៅក្របខណ្ឌ LPGA Tour លើកទី៣ ក្នុងអាជីព។ សម្រាប់លេខ៣ ក្នុងកម្មវិធីបានទៅកីឡាការិនីជប៉ុន Ayaka Furue ធ្វើបានសរុប ១៩អាន់ឌើផា៕
អត្ថបទ៖នាង សុភាវុធ