ច្រកព្រំដែនខេត្តបន្ទាយមានជ័យ រយៈពេលចុងក្រោយនេះ ពុំមានករណីពលករលួចឆ្លងដែន

2023/03/28 10:10:13 pm        469

ភ្នំពេញ៖ ឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអះអាងថា ចាប់តាំងពីភាគីកម្ពុជា-ថៃ បានបើកដំណើរការច្រកព្រំដែនឡើងវិញ បន្ទាប់ពីមានការធូរស្រាលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពុំមានករណីពលករលួចឆ្លងដែនខុសច្បាប់នោះទេ ខណៈមានមេខ្យល់ចំនួនជាង៦០នាក់ កំពុងជាប់ឃុំនៅឡើយ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម មានប្រសាសន៍ថា តាំងពីមុនការផ្ទុះឆ្លងរាលដាល​ជំងឺ​កូវីដ-១៩ និងរហូតដល់បច្ចុប្បន្ននេះ សមត្ថកិច្ចការពារព្រំដែន មានកម្លាំងនគរបាល និងកម្លាំង​កងទ័ព បានចាប់ដៃសហការគ្នាការពារ និងបន្តរឹងបន្តឹងការឆ្លងដែន ខុសច្បាប់ ដោយពង្រាយ​តាមគោលដៅ លើកលែងតែតំបន់ចម្ការមីន ។

ឯកឧត្តម បានបន្តថា ដូចនេះចាប់ពីដំណើរការច្រកព្រំដែនឡើងវិញ ពុំមានករណីបទល្មើសផ្សេងៗ​កើតឡើង រួមទាំងការលួចឆ្លងដែនខុសច្បាប់របស់ពលករក៏គ្មាននោះដែរ ព្រោះការធ្វើដំណើរ​ឆ្លងដែន សុទ្ធសឹងតែមានលិខិតឯកសារត្រឹមត្រូវ​ និងមានការសម្របសម្រួលពីអាជ្ញាធរកម្ពុជា និងភាគីថៃ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងរាតត្បាតខ្លាំង​ នៃជំងឺកូវីដ-១៩ ហើយ​មានការបិទច្រកទ្វារព្រំដែន ​សមត្ថកិច្ចការពារព្រំដែន​ខេត្តបន្ទាយមានជ័យ ​ឃាត់ខ្លួនមេខ្យល់នាំ​ពលករខុសច្បាប់បានជាង ១០០នាក់ ​ហើយរហូតមកដល់ពេលនេះ អ្នកខ្លះបានជាប់ឃុំគ្រប់ចំនួនឆ្នាំ និងនៅសល់ប្រមាណជាង ៦០នាក់ ។

ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាព នៃការសម្រុកឆ្លងដែន របស់ពលករខ្មែរ តាម​ច្រកព្រំដែន​ខេត្តបន្ទាយមានជ័យ ​មកលេងកម្សាន្តស្រុកកំណើត ​នារដូវបុណ្យចូលឆ្នាំ​នាពេល​ខាងមុខនេះ ពុំសូវមានសន្ទុះនោះទេ​ គឺ​អាច​សម្រុកមកច្រើននៅសប្ដាហ៍ទី១​ ខែក្រោយ ខណៈអាជ្ញាធរ​បានត្រៀមរួចរាល់ហើយ ​សម្រាប់​ទទួលពលករទាំងអស់​ ដោយ​ខិតខំ​សម្រួលឯកសារ ឆាប់​បានឲ្យពួកគេបានទៅផ្ទះ ​និងទប់ស្កាត់ថ្លៃដឹកជញ្ជូន និងធ្វើដំណើរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm