រុស្ស៊ី​បាញ់​មី​ស៊ី​ល​ប្រឆាំង​នាវា​ល្បឿន​លឿន​ជាង​សំឡេង​ដាក់​គោលដៅ​សិប្បនិមិត្ត​នៅក្នុង​សមុទ្រ​ជប៉ុន

2023/03/28 10:12:52 pm        620

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា កងទ័ពជើងទឹក​រុស្ស៊ី​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​នាវា​ល្បឿន​លឿន​ជាង​សំឡេង ទៅកាន់​គោលដៅ​សិប្ប​និមិត្ត​នៅ​សមុទ្រ​ជប៉ុន​។ ក្រសួង​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា នាវា​ពីរ​គ្រឿង​បាន​បាញ់​ប្រហារ​ដោយ​មី​ស៊ី​ល​ទៅលើ​នាវាចម្បាំង​ ប្រដូច​នឹង​គោលដៅ​សត្រូវមាន​ទីតាំង​ចម្ងាយ​ប្រហែល ១០០​គីឡូម៉ែត្រ​។

មី​ស៊ី​ល​ស៊ី​ប​គោលដៅ​ល្បឿន​លឿន​ជាង​សំឡេង Moskit ចំនួន​ពីរ​គ្រឿង​ដែល​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​ធម្មតា និង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​បាញ់​ចំ​គោលដៅ​ដោយ​ជោគជ័យ​។​ ក្រសួង​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​លើ​គណនី Telegram របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា នៅ​ក្នុង​ដែនទឹក​សមុទ្រ​ជប៉ុន នាវា​បំពាក់​មី​ស៊ី​ល​របស់​កង​នាវា​តំបន់​ប៉ាស៊ីហ្វិក​បាន​បាញ់​មី​ស៊ី​ល​ស៊ី​ប​គោលដៅ Moskit ទៅកាន់​គោលដៅ​របស់​សត្រូវ​នៅ​សមុទ្រ​។​ ​ក្រសួង​និយាយ​ថា គោល​ដៅ​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១០០​គីឡូម៉ែត្រត្រូវ​បាន​វាយប្រហារ​ដោយ​ជោគជ័យ​ ដោយ​ការ​បាញ់​ចំ​ពី​មី​ស៊ី​ល​ស៊ី​ប​គោលដៅ Moskit ចំនួន​ពីរ​គ្រាប់​។ មី​ស៊ី​ល P-270 Moskit ដែល​សម្ព័ន្ធ​យោធា​ណា​តូ​រាយការណ៍​មានឈ្មោះ SS-N-22 Sunburn ជា​មី​ស៊ី​ល​ស៊ីប​គោលដៅ​ល្បឿន​លឿន​ជាង​សំឡេង​មធ្យម ​ដែល​មាន​ប្រភព​ដើម​នៅ​សូ​វៀត ហើយ​មាន​សមត្ថភាព​បំផ្លាញ​នាវា​ក្នុង​រយៈ​ចម្ងាយ​រហូតដល់ ​១២០គីឡូម៉ែត្រ។

សម​យុទ្ធ​បាញ់​មី​ស៊ី​ល​របស់​កងទ័ពជើងទឹក​រុស្ស៊ី​ធ្វើ​ឡើង​មួយ​សប្តាហ៍ ​បន្ទាប់ពី​យន្ត​ហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​រុស្ស៊ី​ ២​គ្រឿង​ដែល​មាន​សមត្ថភាព​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ បាន​ហោះ​នៅ​លើ​សមុទ្រ​ជប៉ុន​រយៈពេល​ជាង​ប្រាំពីរ​ម៉ោង ជា​អ្វី​ដែល​ទីក្រុង​មូ​ស្គូ​បាន​និយាយ​ថា ​ជា​ការហោះហើរ​ដែល​បាន​គ្រោង​ទុក​។​ ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Yoshimasa Hayashi បាន​និយាយ​ថា ប្រទេស​របស់​លោក​នឹង​រក្សា​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ប្រតិបត្តិការ​យោធា​របស់​ទីក្រុង​មូ​ស្គូ ខណៈ​លោក​និយាយ​ថា ពុំ​មាន​ការ​រាយ​ការណ៍​ពី​ការខូចខាត​ណាមួយ​ឡើយ បន្ទាប់ពី​ការ​បាញ់​មី​ស៊ី​ល​នោះ​៕

​អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm