នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុនចូលចតនៅកំពង់ផែខេត្តព្រះសីហនុដើម្បីអនុវត្តបេសកកម្មលើផ្ទៃសមុទ្រ

2023/03/28 11:05:31 pm        149

ព្រះសីហនុ៖ លោក MAKI TAKAYUKI មេបញ្ជាការនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន បានថ្លែងអំណរគុណ​ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាតិឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ការចូលចតរបស់នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុននៅខេត្តព្រះសីហនុ ក្នុងគោល​បំណង​បណ្តុះបណ្តាលដល់នាវិកថ្មីរបស់នាវាស្វ័យការពារជប៉ុន ក្នុងបេសកម្មលើផ្ទៃសមុទ្រ ដើម្បីហ្វឹកហ្វឺនដល់នាយទាហានសកម្មថ្មី។

​លោក MAKI TAKAYUKI បានបញ្ជាក់បែបនេះ ក្នុងឱកាសចូលជួប ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ​អភិបាល​ខេត្ត​ព្រះសីហនុ អនុញ្ញាតិឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

លោកមេបញ្ជាការនាវា បានអរគុណរដ្ឋបាលខេត្តព្រះសីហនុ សម្របសម្រួលសម្រាប់ការចូលចតនាវាជប៉ុន​នៅខេត្តព្រះសីហនុនាពេលនេះ និងជាខួបការទូតលើកទី៧០ នៃចំណងសាមគ្គីភាព មិត្តភាព​ចំណងការ​ទូតនៃប្រទេសយើងទាំងពីរ។ ដំណើរកម្សាន្តរបស់នាវិកនៅខេត្តព្រះសីហនុ ពួកគាត់នឹងបានរៀនសូត្រ​កាន់តែ​ច្រើនបន្ថែមទៀត ហើយការស្នាក់របស់នាវិករបស់នាវានៅខេត្តព្រះសីហនុ មានរយៈពេល ២យប់ ៣ថ្ងៃ យើងនឹងត្រៀមថាមពលសម្រាប់ធ្វើដំណើរចាកចេញពីកម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍មេបញ្ជាការនាវា និងសហការី ជាលើកទី២ ខែ​នេះ​ឆ្នាំមុន ក៏ជាខួបទី៣០ឆ្នាំ នៃការចេញធ្វើប្រតិបត្តិការនៅកម្ពុជាជាលើកដំបូង នៃនាវាកងស្វ័យការពាជប៉ុន ២ គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលជួបសវនាការ​ផងដែរ។

ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា ជប៉ុនមានចំណងកាទូតជាមួយកម្ពុជាកាន់តែល្អប្រសើរ ធានាបាននូវសន្តិសុខ​លម្ហសមុទ្រ​ផងដែរ។ កងនាវាស្វ័យការពាជប៉ុនបានរួមចំណែកការពារដែនសមុទ្រនៅលើពិភពលោក គឺពិតជា​មាន​មោទនភាព ដែលបានឃើញការធ្វើទំនើបកម្មរបស់កងនាវាស្វ័យការពារកងទ័ពជប៉ុន ក្នុងការរក្សាអធិបតេយ្យ​ភាពប្រទេស​បានល្អប្រសើរកម្ពុជា ទើបតែចាប់ផ្តើមធ្វើទំនើបកម្ម​ខាងវិស័យយោធា​តែកម្ពុជា​រងការរិះគន់​ពីសំណាក់​មតិមួយចំនួន ហើយការធ្វើទំនើបកម្ម​របស់ជប៉ុន ត្រូវបានអបអរសាទ។

ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា តាមរយៈការមកដល់របស់នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន​នៅខេត្ត​ព្រះសីហនុ និងផ្តល់ភាពយុត្តិធម៌ដល់កម្ពុជា ទន្ទឹមនោះឯកឧត្តមក៏បានថ្លែងអំណរគុណប្រជាជនជប៉ុន និង​រដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រកម្ពុជា ប្រជាជនជប៉ុន បានជួយ​ឧប្តម្ភគាំទ្រ​ដល់កម្ពុជា​សម្រាប់​ខេត្តព្រះសីហនុ ទទួលបានផលប្រយោជន៍ពីការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុនជាច្រើន ហើយអ្វីដែលយើងទទួលបាន​ស្ទើគ្រប់វិស័យ ពិសេសវិស័យសុខាភិបាល សេដ្ឋកិច្ចមានទំហំធំធេង៕ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        45
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        166
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm