សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំជាមួយប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា

2023/03/29 12:10:25 am        696

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំជាមួយ​ប្រព័ន្ធអង្គការ​សហប្រជាជាតិប្រចាំប្រទេសកម្ពុជានៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២៨ខែមីនា។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបាន ប្រាប់ ដល់ក្រុមអ្នកសារព័ត៌មានថា កិច្ចសវនាការប្រចាំឆ្នាំ ២០២៣រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយប្រព័ន្ធអង្គការសហប្រជាជាតិដឹកនាំដោយលោក ចូសេហ្វ សូយ័រ បានផ្ដោតការយកចិត្តទុកដាក់ទៅលើប្រធានបទចំនួនពីរ ទី១.គឺការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលដែលក្នុងនោះបែងចែកជាពីរ ទីមួយគឺទិសដៅអាទិភាពរបស់រាជរដ្ឋាភិ បាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ ដើម្បីឈានឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនិងទី ២.ការគាំទ្ររបស់អង្គការសហប្រជាជាតិដល់ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ ដើម្បីឈានឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកល។ប្រធានបទទីពីរ គឺការពង្រឹងប្រព័ន្ធគាំពារសង្គម ក្នុងនោះ ក៏បែងចែកជាពីផ្នែកដែរ ផ្នែកទី១ គឺទិសដៅជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍និងការពង្រីកការគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គមដែលគាំពារប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះដោយហានិភ័យនិងវិបត្តិផ្សេងៗ និងទី២.ការគាំទ្ររបស់អង្គការសហប្រជាជាតិដល់ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍បន្ថែមទៀតនូវប្រព័ន្ធគាំពារសង្គម។

ពាក់ព័ន្ធនឹងកិច្ចពិភាក្សាលើប្រធានបទទាំងពីរខាងលើនេះសម្ដេចតេជោ បានធ្វើការសន្និដ្ឋានថា៖ប្រព័ន្ធអង្គការសហប្រជាជាតិបានប្រកាន់ខ្ជាប់នៅភាពទន់ភ្លន់និងបត់បែនតាមសភាពការណ៍ក្នុងការអនុវត្ត U NDAFតាមរយៈការដាក់ឲ្យអនុវត្តក្របខណ្ឌឆ្លើយតបសង្គម-សេដ្ឋកិច្ច និងបានពិនិត្យកែសម្រួលមូលធននិងគោលដៅអន្តរាគមន៍ឡើងវិញសំដៅគាំទ្ររាជរដ្ឋាភិបាលក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតមកលើក្រុមងាយរងគ្រោះបំផុត។

ទន្ទឹមនេះក៏បានគៀងគរនូវធនធានថ្មីបន្ថែមសម្រាប់គាំទ្ររាជរដ្ឋាភិបាលក្នុងការឆ្លើយតបនិងតម្រូវការផ្នែកសុខភាព និងការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ ហើយអ្វីដែលគួរឱ្យអបអរសាទរនិងកោតសរសើរនោះ គឺការសម្រេចបាននូវវឌ្ឍនភាពជាវិជ្ជមានលើលទ្ធផលរំពឹងទុកជាយុទ្ធសាស្ត្រទាំងប្រាំរបស់UNDAFនៅក្នុងកាលៈទេសៈដ៏សែនលំបាក។

ទាំងនេះអាចបញ្ជាក់បានពីកិច្ចប្រឹងប្រែងអនុវត្តរួមគ្នារវាងភ្នាក់ងារទាំងអស់នៃប្រព័ន្ធអង្គការសហប្រជាជាតិនិងកិច្ចសហការដ៏ល្អប្រពៃក្នុងភាពជាដៃគូរឹងមាំនិងយូរអង្វែងជាមួយក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាល។រីឯការរៀបចំក្របខណ្ឌកិច្ចសហប្រតិបត្តិការការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រព័ន្ធអង្គការសហប្រជាជាតិឆ្នាំ២០២៤ -២០២៨ក៏មានវឌ្ឍនភាពដ៏ល្អប្រសើរតាមរយៈកិច្ចពិគ្រោះយោបល់ភាពជាដៃគូប្រកបដោយបរិយាប័ន្ន។សម្ដេចតេជោក៏បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធបន្តកិច្ចសហការដើម្បីឈានទៅបញ្ចប់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រព័ន្ធអង្គការសហប្រជាជាតិនេះតាមការគ្រោងទុកនាខែឧសភាឆ្នាំ ២០២៣ សម្រាប់ជាក្របខណ្ឌកិច្ចសហប្រតិបត្តិការសំខាន់សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខឆ្នាំ ២០២៤ -២០២៨។

សម្ដេចតេជោបានស្នើឲ្យភ្នាក់ងារពាក់ព័ន្ធនៃប្រព័ន្ធអង្គការសហប្រជាជាតិបន្តរៀបចំកម្មវិធីយុទ្ធសាស្ត្ររៀងៗខ្លួនតាមយន្តការកិច្ចពិគ្រោះយោបល់ដែលមានស្រាប់។រាជរដ្ឋាភិបាលនិងផ្ដល់ការគាំទ្រជាផ្លូវការលើឯកសារទាំងនេះសម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យនិងអនុម័តក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាប្រតិបត្តិ។

ចំពោះប្រធានបទស្ដីពីការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនិងពង្រីកប្រព័ន្ធគាំពារសង្គម កិច្ចពិភាក្សាបានបង្កើនការយល់ដឹងរួមគ្នាអំពីវឌ្ឍនភាពបញ្ហាប្រឈមគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យអាទិភាពទាំងពីរនេះដែលជាមូលដ្ឋានស្នូលនៃការអភិវឌ្ឍន៍ធនធានមនុស្សហើយដែលនឹងត្រូវរំលេចចេញលំអិតក្នុងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទីមួយ។

លើសពីនេះ សម្ដេចតេជោបានសម្ដែងសេចក្តីរីករាយចំពោះការប្ដេជ្ញាចិត្តរបស់ប្រព័ន្ធអង្គការសហប្រជាជាតិដែលបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ឆ្ពោះទៅការគ្រប់ដណ្ដប់សុខភាពជាសកលនិងពង្រីកប្រព័ន្ធគាំពារសង្គមក្នុងគោលដៅបន្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់ចីរភាពនិងបរិយាប័ន្ន។

អត្ថបទដែលទាក់ទង

សម្ដេចធិបតី នាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្ដីវៀតណាម ជួបពិភាក្សាទ្វេភាគី ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ
2026/10/09 03:17:17 pm        1
គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បង្ហាញមោទនភាពចំពោះសន្ទុះយុវជនចុះឈ្មោះបំពេញកាតព្វកិច្ចយោធា
2026/10/09 02:56:56 pm        1
អភិបាលខេត្តកណ្ដាលស្នើរដល់អាជ្ញាធរក្រុង-ស្រុក ត្រូវបង្ក្រាបបទល្មើសទាំងអស់នៅក្នុងមូលដ្ឋាន
2026/10/09 02:29:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី នាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្ដីវៀតណាម ជួបពិភាក្សាទ្វេភាគី ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ

2026/10/09 03:17:17 pm
​គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បង្ហាញមោទនភាពចំពោះសន្ទុះយុវជនចុះឈ្មោះបំពេញកាតព្វកិច្ចយោធា
2026/10/09 02:56:56 pm
​អភិបាលខេត្តកណ្ដាលស្នើរដល់អាជ្ញាធរក្រុង-ស្រុក ត្រូវបង្ក្រាបបទល្មើសទាំងអស់នៅក្នុងមូលដ្ឋាន
2026/10/09 02:29:25 pm
​នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ព្រះបរមរូបព្រះបរមរតនកោដ្ឋ និងស្តូបមិត្តភាកម្ពុជា-វៀតណាម
2026/10/09 02:12:11 pm
​អ្នកជំនាញ៖ ការបោសសម្អាតល្បែងអនឡាញតាមកាស៊ីណូ ជាខែលការពារអ្នកវិនិយោគស្អាតស្អំ និងស្តារទំនុកចិត្តវិនិយោគិន
2026/10/09 01:54:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/08 08:20:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm