ទូតថ្មីអូស្ត្រាលី សន្យាបន្តសហប្រតិបត្តិការជាមួយកម្ពុជាទាំងក្របខណ្ឌតំបន់ និងពិភពលោក

2023/03/29 12:38:49 am        572

​ភ្នំពេញ៖ ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃប្រទេសអូស្រ្តាលី ប្រចាំនៅកម្ពុជា បានសន្យាបន្តអនុវត្តនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ទាំងនៅក្នុងក្របខណ្ឌតំបន់ និងសកលលោក ដែលភាគីបានធ្វើរួមគ្នា ជាច្រើនឆ្នាំមកហើយ។

ក្នុងជំនួបជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម Justin Whyatt បានថ្លែងថា ចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-អូស្រ្តាលី មានរយៈពេលជាយូរណាស់មកហើយ ហើយក្នុងបេសកកម្មរបស់ឯកឧត្តម មានសេចក្តីរីករាយ ដែលបានមកកម្ពុជា ដើម្បីបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ។

ឯកឧត្តមបានបន្តថា បេសកកម្មនេះ ក៏ដើម្បីពង្រឹងនូវមិត្តភាព ដែលធ្លាប់មានពីមុនមក និងរីករាយក្នុងការធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ក្នុងកិច្ចសហប្រតិបត្តិការ ដែលធ្លាប់អនុវត្តកន្លងមក ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងៗទៀតទាំងនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅក្នុងរបត់ផ្សេងៗ នៅក្នុងពិភពលោកផងដែរ។

ក្នុងជំនួបនោះ ឯកឧត្តមឧនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៣មក ការងារការទូតរបស់អូស្រ្តាលី ដែលបានបោះទីតាំងឡើងវិញនៅកម្ពុជា បានធ្វើឲ្យកម្ពុជាមានការវិវត្តន៍ ហើយក្នុងបេសកកម្មអ៊ុនតាក់ គឺអូស្រ្តាលី នៅឈរជួរមុខក្នុងការរៀបរយអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩៣ ដែលចាប់តាំងពីនោះមក កម្ពុជាបានទទួលសុខសន្តិភាព និងមានលទ្ធភាពក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ន ដែលនេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏គួរឲ្យមានមោទនភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា បញ្ហាសុវត្ថិភាព ដើម្បីឲ្យមានសន្តិភាព ជាបញ្ហាចំបងសម្រាប់កម្ពុជា ដែលធ្លាប់ខ្ទេចខ្ទាំដោយសង្រ្គាមស៊ីវិល អស់រយៈពេលជាច្រើនឆ្នាំ។ នៅពេលនោះទទួលបានការគាំទ្រពីអូស្រ្តាលី និងបន្តគាំទ្រឲ្យមានសន្តិសុខស្បៀង ហេដ្ឋារចនាសម្ព័ន្ធ ការចាប់ផ្តើមក្នុងការអភិវឌ្ឍធនធានមនុស្ស ការផ្ដល់​អាហារូបករណ៍ ហើយបញ្ហាសុខាភិបាល អូស្រ្តាលីបានជួយគាំទ្ររៀបចំយន្តការ ក្នុងការជួយទ្រទ្រង់​សុខភាព​របស់ប្រជាពលរដ្ឋ ខណៈមានភ្ញៀវទេសចរណ៍អូស្ត្រាលីមកកម្ពុជា និងការវិនិយោគជាដើម កាន់តែមានកំណើន។

ជាមួយនេះឯកឧត្តម ជា សុផារ៉ា សង្ឃឹមជឿជាក់ថាទូតថ្មីអូស្ត្រាលី នឹងបន្តគាំទ្រគម្រោងនានា ដែលទូតអូស្រ្តាលីចាស់ បានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជានោះ នឹងបន្តឯកភាព ដើម្បីជាការបង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងកម្ពុជា-អូស្រ្តាលី ក្នុងចំណងការទូតរយៈពេល ៧១ឆ្នាំមកនេះ៕ អត្ថបទ៖ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm