ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មនុស្ស 39 នាក់បានស្លាប់ក្នុងហេតុកាណ៍អគ្គិភ័យនៅមជ្ឈមណ្ឌលអន្តោប្រវេសន៍មួយក្នុងទីក្រុង Ciudad Juarez ភាគខាងជើងនៃប្រទេសម៉ិកស៊ិក។
អាជ្ញាធរបានបញ្ជាក់ថា អគ្គិភ័យនៅការិយាល័យនៃស្ថាប័នជាតិគ្រប់គ្រងជនអន្តោប្រវេសន៍ (INM) បានកើតឡើងបន្ទាប់ពីពួកគេបានប្រមូលជនអន្តោប្រវេសន៍ប្រហែល 71 នាក់នៅតាមផ្លូវនានាក្នុងទីក្រុង ។
មូលហេតុនៃការឆាបឆេះ និងអត្តសញ្ញាណរបស់ជនរងគ្រោះ មិនទាន់ត្រូវបានបង្ហាញដោយស្ថាប័នអន្តោប្រវេសន៍ របស់ប្រទេសម៉ិកស៊ិកនៅឡើយនោះទេ ។ ហេតុការណ៍នេះកំពុងស្ថិតក្នុងការស៊ើបអង្កេត ។