
ការបញ្ជូនទាហានរបួសជាប្រចាំទៅកាន់គ្លីនិកមួយ ដើម្បីទទួលបានអវយវៈសប្បនិមិត្តក្នុងក្រុងគីវ គឺជាការបញ្ជាក់យ៉ាងច្បាស់ពីការប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតមនុស្សដោយសារសង្រ្គាមរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដែលការប៉ះពាល់ធ្ងន់ធ្ងរផ្នែកយោធា ត្រូវបានរក្សាការសម្ងាត់ដោយភាគីទាំងពីរទៀតផង។
ការបាញ់កាំភ្លើងធំឥតឈប់ឈរនៅតាមខ្សែត្រៀមចំងាយ ១.០០០គ.មនិងការវាយប្រហារដោយមីស៊ីលជាញឹកញាប់របស់រុស្ស៊ី នៅទូទាំងប្រទេសនេះ មានន័យថា ការរងរបួសដោយសារអំបែងគ្រាប់ ស្ថិតក្នុងចំណោមទាហាន និងជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងមានការកើនឡើងជាបន្តបន្ទាប់។
ប្រទេសរុស្ស៊ីបានបន្ថែមទ័ព និងកាំភ្លើងធំទៅកាន់សមរភូមិប្រយុទ្ធក្នុងឆ្នាំនេះហើយវាយប្រហារជាប្រចាំរបស់ខ្លួនទៅលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ដែលបានចាប់ផ្ដើមកាលពីខែតុលា និងជារឿយៗបណ្តាលឲ្យជនស៊ីវិលស្លាប់ និងរងរបួស ទោះបីជាក្រុងមូស្គូ អះអាងថា ខ្លួនវាយប្រហារតែទៅលើគោលដៅយោធាក៏ដោយ។
ក្រុមអ្នកជំនាញនិយាយាថា ប្រទេសអ៊ុយក្រែននឹងត្រូវការការវិនិយោគដ៏ធំផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងបុគ្គលិកដើម្បីដោះស្រាយបញ្ហាជនពិការ ដែលត្រូវការជំនួយជ្រោមជ្រែងរយៈពេលជាច្រើនឆ្នាំខាងមុខទៀតដូច្នេះអវៈយវៈសិប្បនិមិត្ត ដែលមានតម្លៃទាប អាចរកទិញបានចាប់ពី៥០០ដុល្លា រហូតដល់៧ម៉ឺនដុល្លារសម្រាប់ឧបករណ៍ទំនើប។