កម្ពុជា​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ធ្វើ​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣

2023/03/29 05:00:50 pm        106

ស៊ីហ្គេម៖ ក្នុង​កិច្ចប្រជុំ​ចុងក្រោយ​របស់​គណៈកម្មការ​សម្របសម្រួល​ នៃ​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន (APSF) និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (CAMAPGOC) រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៣​ នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​មាន​ប្រសាសន៍ថា ក្នុង​កិច្ចប្រជុំ​បី​ថ្ងៃនេះ ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ាហ្គេម​កម្ពុជា​ជម្រាប​ជូន​អំពី​ភាព​លម្អិត​នៃ​ព័ត៌មាន​នានា ក៏ដូចជា​បាន​បង្ហាញ​ពី​វឌ្ឍនភាព​ការងារ​ថា កម្ពុជា​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ហើយ ទាំង​ការ​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច ដឹកជញ្ជូន ហូបចុក ស្នាក់នៅ​ជាដើម​។​

​ឯកឧត្តម​បន្តថា សម្រាប់​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា​នេះ​មាន​កិច្ចប្រជុំ​បច្ចេកទេស​អន្តរជាតិ​ ជាមួយ​គណៈកម្មការ​ជំនាញ​នៃ CAMAPGOC ចុងក្រោយ​ផង​ដែរ ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​លម្អិត​ស្តីពី​ការប្រកួត​តែម្តង​។ ដោយឡែក​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ​ឆ្នាំ​២០២៣ ​មាន​កិច្ចប្រជុំ​នាយ​បេសកកម្ម​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​ដោយ CAMAPGOC និង APSF បញ្ជាក់​ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ាន​ អំពី​ការ​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ឡើងជា​ផ្លូវការ​ពី​ថ្ងៃ​ទី​០៣ ​ដល់​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២៣​។​ ​អគ្គលេខាធិការ​រង CAMAPGOC លើកឡើង​ដែរ អ្វី​ដែល​ជា​ឆន្ទៈ​របស់​កម្ពុជា​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺថា​កម្ពុជា​ជា​ប្រទេស​តូច ប៉ុន្តែ​មាន​បេះដូង​ធំ​។ ដូច្នេះ​កម្ពុជា​នឹង​បើក​បេះដូង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ​ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ាន ភ្ញៀវ​អន្តរជាតិ​ទាំងអស់​ប្រកប​ដោយ​ទឹកមុខ​ញញឹម​រីករាយ ស្វាហាប់ ដើម្បី​បង្ហាញ​ពី​វប្បធម៌ អរិយធម៌​របស់​ប្រជាជន​ខ្មែរ រួមទាំង​អ្នកស្ម័គ្រចិត្ត គណៈកម្មការ​បច្ចេកទេស និង​ថ្នាក់ដឹកនាំ​យើង​ទាំង​អស់គ្នា​។

«​ដូច្នេះ​មិន​មាន​អ្វី​ទាស់​ទៀត​ទេ ​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ប្រកបដោយ​ភាព​កក់ក្តៅ​។ យើង​ទាំង​អស់​គ្នា​យល់ថា ក្រោយ​វិលត្រឡប់​ទៅវិញ ប្រតិភូ​កីឡា​អាស៊ាន​ទាំង​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ព្រមទាំង​ភ្ញៀវ​អន្តរជាតិ​នឹង​នាំ​យក​ទៅ​ជាមួយនឹង​ការផ្សព្វផ្សាយ​ពី​កម្ពុជា ហើយ​កម្ពុជា​នឹង​បង្កើន​បាន​ភ្ញៀវទេសចរ ក្រោយ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​ទាំងពីរ​នេះ​។ កម្ពុជា​នឹងត្រូវ​បាន​ពាំនាំ​នូវ​សំឡេង​នៃ​ការ​អភិវឌ្ឍ និង​សន្តិភាព​ទៅកាន់​ពិភពលោក​។​ ​សូម​ជម្រាប​ជូន​ថា ​កីឡា​ដាក់​ឲ្យ​ប្រកួត​ក្នុង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ មាន​ចំនួន​សរុប ​១៤​ប្រភេទ​កីឡា បូករួម​ទាំង​កីឡា​បង្ហាញ​មួយ​ប្រភេទ ខណៈ​ការ​ចុះ​ឈ្មោះ​អត្ត​ព​លិ​ក​ប៉ា​រ៉ា​បាន​ជាង ៥០០​នាក់​ហើយ​ៗ​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត ដោយ​ការ​ចុះ​ឈ្មោះ​នៅ​បន្ត​នៅឡើយ​៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        106
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        119
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm