គ្រូបង្វឹក​កំពត និង​ព្រះសីហនុ​ថា ​ក្រុម​មាន​ចំណុច​ខ្វះខាត​ច្រើន តែ​ពេញចិត្ត​លទ្ធផល​ស្មើគ្នា​នៅ​ពាន​សម្តេច​តេ​ជោ​ថ្នាក់​ខេត្ត

2023/03/29 06:00:55 pm        121

​បាល់ទាត់៖ ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្តេច​តេ​ជោ​ ហ៊ុន សែន​ លើក​ទី​១៧ ថ្នាក់​ខេត្ត បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះដែល​មាន​ការផ្សាយ​ផ្ទាល់​ពី BTV ផង​ដែរ​។

​​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​កំពត​បាន​បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ខេត្ត​ព្រះសីហនុ នៅ​ទីលាន​បាល់ទាត់​តម្រង់​វិទ្យាល័យ​ព្រះរាជ​សម្ភារ​ខេត្ត​កំពត ក្រុម​ម្ចាស់ផ្ទះ​បាន​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​ទី ១១ ដោយ​បាល់ Freekick យ៉ាង​ល្អ​របស់​អតីត​កីឡាករ​ដែល​ធ្លាប់​ប្រកប​អាជីព​ជាមួយ​ក្លិប​បាល់ទាត់​ច្រើន​នៅ​លី​គ​កំពូល​កម្ពុជា ប្រាក់ ចាន់​រតនា​។ ​​យ៉ាង​ណាក្តី​ភាពសប្បាយ​រីករាយ​របស់​ក្រុម​កំពត​មាន​ត្រឹម​នាទី​ទី៣៩ បន្ទាប់ពី​ក្រុម​ភ្ញៀវ​ខេត្ត​ព្រះសីហនុ​តាម​ស្មើ​វិញ​បានសម្រេច​ដោយ សុន ផាត់​សាន់​។ ​ខេត្ត​ព្រះសីហនុ​គួរតែ​មានឱកាស​នាំមុខ​ការប្រកួត​នៅ​ចុង​វគ្គ​ទី១ ទៅហើយ​តែ សុន ផាត់​សាន់​ ដដែល​ទាត់​បាល់​ពិន័យ ១១ម៉ែត្រ​មិនបាន​សម្រេច​ដោយ​សង្គ្រោះ​បាន​ដោយ​អ្នកចាំទី​កំពត លី រ៉​ហ្វា​ត​។ លទ្ធផល ១-១ ពី​វគ្គ​ទី១ ​នេះ​ក៏​រក្សា​ដល់​ចប់​ការប្រកួត ​ខណៈ​គ្រូបង្វឹក​ក្រុម​កំពត​លោក អ៊ុន រដ្ឋា បាន​លើក​ឡើង​ថា លោក​ពេញចិត្ត​ចំពោះ​លទ្ធផល​នេះ ខណៈ​ដែល​ក្រុម​របស់​លោក​រៀបចំ​មិន​បាន​ល្អ​ធ្វើ​ឱ្យ​មាន​ចំណុច​ខ្វះខាត​ច្រើន​។​ ​

ស្រដៀង​គ្នា​នឹង​គ្រូ​បង្វឹក​កំពត​ដែរ​លោក គង់ វិច្ឆិកា គ្រូ​បង្វឹក​ក្រុម​បាល់​ទាត់​ខេត្ត​ព្រះសីហនុ​ថា ថ្វីបើ​មានការ​ខ្វះខាត​ច្រើនតែ​លទ្ធផល​សម​នឹង​ទទួលយក ហើយ​លោក​នឹង​កែប្រែ​ចំណុច​ខ្វះខាត​នេះ​នៅ​ប្រកួត​បន្តបន្ទាប់​ទៀត​។​ សូម​បញ្ជាក់​ថា លទ្ធផល​មួយ​គូ​ទៀត​នៅ​ក្នុង​ពូ​ល A នេះ​ដែល​ប្រកួត​ម្សិលមិញ​ផង​ដែរ ខេត្ត​កែប​ចាញ់​ក្រុម​ភ្ញៀវ​មន្ទីរអប់រំ ​យុវជន និង​កីឡា​ខេត្ត​កំពង់ស្ពឺ ១-២​។ ​​ប្រកួត​បន្ទាប់​របស់​ពូ​ល A នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ខេត្ត​កំពង់ស្ពឺ​ទទួល​ស្វាគមន៍​ខេត្ត​កំពត ខណៈ​ភ្នំពេញ​ហ្កា​ឡាក់​ស៊ី​ទទួល​ស្វាគមន៍​ខេត្ត​កែប​៕ ​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm