Carlos Alcaraz ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ ខណៈ​ផ្នែក​នារី Rybakina ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Miami Open

2023/03/29 06:57:15 pm        66

​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Carlos Alcaraz បាន​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍​វាយ​កូន​បាល់​កម្មវិធី Miami Open នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​។ ​​កីឡាករ​វ័យ ១៩ឆ្នាំ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក Tommy Paul ៦-៤ និង ៦-៤ ដើម្បី​បន្ត​ស្ថិតិ​ឈ្នះ ៩ប្រកួត​ជាប់​គ្នា​។

​Carlos Alcaraz ត្រូវការ​ឈ្នះ​ជើងឯក Miami Open នេះ​ដើម្បី​បន្ត​ឈរ​តំណែង​លេខ ១ ពិភពលោក​ ខណៈ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​អាមេរិក​មួយរូប​ទៀត​គឺ Taylor Fritz នៅ​វគ្គ ៨នាក់​ចុងក្រោយ​។ កីឡាករ​លំដាប់​លេខ ៩ Taylor Fritz បាន​យកឈ្នះ​កីឡាករ​ដា​ណឺ​ម៉ាក Holger Rune ៦-៣ និង ៦-៤ ក្នុង​ថ្ងៃ​ជាមួយគ្នានេះ​។ ​​ចំណែកឯ​កីឡាករ​រុស្ស៊ី Karen Khachanov ក៏បាន​បន្តដំណើរ​ឡើង​វគ្គ​បន្ត​ផងដែរ​ក្រោយ​យកឈ្នះ​កីឡាករ​ក្រិ​ក Stefanos Tsitsipas ជា​លើកដំបូង​ក្នុង​អាជីព ៧-៦(៧-៤) និង ៦-៤ ស្រប​ពេលដែល​កីឡាករ​អ៊ីតាលី Jannik Sinner យកឈ្នះ​កីឡាករ​រុស្ស៊ី Ruben Rublev ៦-២ និង ៦-៤​។

​ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ ម្ចាស់​ជើងឯក Wimbledon, Elena Rybakina បាន​ឈានឡើង​វគ្គ​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ​ហើយ​ ក្រោយ​យកឈ្នះ​កីឡាការិនី​អ៊ីតាលី Martina Travisan ៦-៣ និង ៦-០​។ ​ម្ចាស់​ជើងឯក Indian Wells ថ្មីៗ​សញ្ជាតិ​កា​ហ្សា​ក់​ស្ថាន​កាត់​រុស្ស៊ី​រូបនេះ មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅឡើយ ១២ប្រកួត​ជាប់​គ្នា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        145
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm