និយ័ត​ករ​អាមេរិក​ដាក់​កំហុស​លើ​ធនាគារ​ចំពោះ​វិបត្តិ​ដែល​កើតឡើង​

2023/03/29 07:35:51 pm        485

​អាមេរិក៖ ការ​ដួល​រលំ​នៃ​ធនាគារ​អាមេរិក​ចំនួន២ បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ពិនិត្យមើល​ការខុសត្រូវ​លើ​ប្រព័ន្ធ​នេះ កំពុង​ស្ថិត​ក្រោម​ការ​ចាប់​អារម្មណ៍​។ ពួកគេ​កំពុង​ប្រឈម​ការរិះគន់​ចំពោះ​ការ​មិន​ធ្វើ​ការងារ​រប​ស់​ខ្លួន​។ ទោះជា​យ៉ាងណា ពួកគេ​និយាយ​ថា ​បញ្ហា​គឺជា​រឿង​ពិត​នៃ​ការគ្រប់គ្រង​ពុំបាន​ត្រឹមត្រូវ​។

អនុប្រធាន​ធនាគារ​កណ្តាល​សហព័ន្ធ​ទទួលបន្ទុក​ការ​ត្រួត​ពិនិត្យ​លោក Michael Barr បាន​ផ្តល់​ភស្តុតាង​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ នៅ​ចំពោះ​មុខ​សមាជិក​នៃ​គណៈកម្មាធិការ​ធនាគារ​ព្រឹទ្ធសភា ដែល​លោក​បាន​ដោះស្រាយ​បញ្ហា​នៅ​ធនាគារ Signature Bank ប៉ុន្តែ​បាន​ផ្តោត​ជា​ចម្បង​លើ​ការ​គំរាម​កំហែង​ពី​ធនាគារ Silicon Valley។ លោក Barr និយាយ​ថា ​យើង​កំពុង​វាយតម្លៃ ថា​តើ​ការអនុវត្ត​ស្តង់ដារ​តឹងរ៉ឹង​ជាង​មុននឹង​ជំរុញ​ឱ្យ​ធនាគារ​កាន់តែ​ប្រសើរ​ ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​ដែល​នាំ​ទៅ​រក​ការ​ដួល​រលំ​ដែរ ឬទេ​។​ ​លោក​បាន​និយាយ​ថា ធនាគារ​មាន​គំរូ​ពាណិជ្ជកម្ម​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់ កំពុង​ផ្តល់​សេវា ជា​ផ្នែក​ដ៏​ធំ​ក្នុង​វិស័យ​បច្ចេកវិទ្យា​។ ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន​បាន​កើន​ឡើង​បី​ដង ខណៈ​ប្រជាជន​អាមេរិក​មាន​តម្រូវ​ការទិញ​ផលិតផល​បច្ចេកវិទ្យា​ច្រើន ក្នុងអំឡុងពេល​ដំបូង​នៃ​ជំងឺ​រាតត្បាត​។

នៅ​ពេល​នោះ នាយក​ប្រតិបត្តិ​ធនាគារ​បាន​វិនិយោគ​យ៉ាង​ច្រើន ​នៅ​ក្នុង​ប័ណ្ណ​បំណុល​រយៈពេល​វែង​។ ទោះជា​យ៉ាង​ណា ខណៈ​អត្រា​ការប្រាក់​កើន​ឡើង ប័ណ្ណ​បំណុល​បាន​បាត់បង់​តម្លៃ ហើយ​នៅ​ពេល​ដែល​អតិថិជន​ស្នើសុំ​ប្រាក់​របស់​ពួកគេ នាយក​ប្រតិបត្តិ​ត្រូវ​លក់​ការ​វិនិយោគ​ដោយ​ការខាតបង់​។ សាជីវកម្ម​ធានារ៉ាប់រង​ប្រាក់​បញ្ញើ​សហព័ន្ធ បាន​ផ្តល់​បណ្តាញ​សុវត្ថិភាព​សម្រាប់​អតិថិជន​។ ប៉ុន្តែ​ប្រធាន​លោក Martin Gruenberg និយាយ​ថា ធនាគារ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​បាន​ខាតបង់​ដែល​ពុំ​បាន​ដឹង​ច្រើនជាង ៦០០​ពាន់​លាន​ដុល្លារ​។ លោក​និយាយ​ថា និយតករ​បាន​ធ្វើ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ​ដើម្បី​ទប់​ភាព​រំជើបរំជួល​មិន​ឲ្យ​រីក​ធំ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm