ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង៦ពាន់នាក់

2023/03/30 03:32:43 pm        500

ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ សរុប៦,០៥១នាក់ ស្រី ៣,៨៩៥នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី៣០ ខែមីនានេះ។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា សម្ដេចធ្លាប់បានទៅបង្រៀននៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រចំនួន ២ដង តាំងពីសាលានេះបានបង្កើតឡើងដំបូង ក្នុងឆ្នាំ១៩៧៩ មានឈ្មោះថា «សាលាបច្ចេកទេសពាណិជ្ជកម្មមជ្ឈិម» ស្ថិតក្រោមឱវាទក្រសួងពាណិជ្ជកម្ម។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឆ្នាំ២០២៣ ត្រឹមថ្ងៃ៣០ ខែមីនានេះ សម្ដេចបានធ្វើជាអធិបតីចែកសញ្ញាបត្រដល់និស្សិតមិនក្រោម ៣ ម៉ឺននាក់នោះទេ ខណៈសម្ដេចនឹងត្រូវទទួលជាអធិបតីពិធីចែកសញ្ញាបត្រដល់និស្សិតនៅតាមបណ្ដាសាលាមួយចំនួនទៀតនាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលពីមុនកម្ពុជាហ្វឹកហាត់យុវជនឱ្យចេះច្បាំងដោយបានបញ្ជូនទៅហ្វឹកហាត់នៅតាមបណ្ដាប្រទេសមួយចំនួន ប៉ុន្ដែពេលនេះប្រទេសកម្ពុជាមានសុខសន្ដិភាព រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ហ្វឹកហាត់ និងបណ្ដុះបណ្ដាលយុវជនលើចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដើម្បីឱ្យយុវជនចូលរួមក្នុងការកសាងជាតិមាតុភូមិ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នាពេលខាងមុខ រាជរដ្ឋាភិបាល នឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន សិស្ស និស្សិតក្រីក្រចំនួន ១,៥ លាននាក់ ហើយការបណ្ដុះបណ្ដាលនេះ រាជរដ្ឋាភិបាលជាអ្នកឧបត្ថម្ភថវិកា។

សម្តេចតេជោ បានប្រកាសជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឱ្យបានច្រើន និងសំបូរបែប ដើម្បីបំពេញតម្រូវការវិនិយោគិននៅកម្ពុជា ដែលកំពុងមានតម្រូវការធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈជាច្រើន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិបត្តិតែងបង្កប់នូវកាលានុវត្តភាព។ ពេលវិបត្តិកូវីដ-១៩ កម្ពុជា បានចាប់ឱកាសជំរុញលើការប្រើប្រាស់ប្រព័ន្ធ Digital នៅកម្ពុជា ជាពិសេសក្នុងវិស័យអបរំ ដែលក្រសួងអបរំ យុវជន និងកីឡា បានផ្ដល់ការសិក្សាដល់សិស្សតាមប្រព័ន្ធ Online ជំនួសឱ្យការរៀនដោយផ្ទាល់នៅក្នុងថ្នាក់ដើម្បីបញ្ចៀសហានិភ័យកូវីដ-១៩នាពេលនោះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្វីៗដែលកើតឡើងតាំងពីជាង៤០ឆ្នាំមុនរហូតមកដល់ពេលនេះ គឺមិនត្រូវឱ្យបាត់បង់ទេ ជាពិសេសសាលារៀន គឺមិនត្រូវឱ្យបាត់បង់ជាដាច់ខាត ដែលសាលារៀនជាមូលដ្ឋានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដូច្នេះត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្ដិភាពរបស់កម្ពុជា។

សម្តេចេតជោ ហ៊ុន សែន បានបញ្ជាក់ថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននឹងត្រូវបញ្ចប់ គ្រាន់តែមិនដឹងថាវាត្រូវបញ្ចប់នៅពេលណាប៉ុណ្ណោះ។ សម្តេចបន្តថា «រុស្ស៊ីមិនអាចកម្ទេចអ៊ុយក្រែនបានឡើយ ហើយអ៊ុយក្រែនក៏មិនអាចកម្ទេចរុស្ស៊ីបានដែរ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈទស្សនកិច្ចរបស់ប្រទេសមហាអំណាចធំៗទាំងនៅរុស្ស៊ី និងអ៊ុយក្រែន នឹងក្លាយជាលទ្ធផលមួយ ដែលអាចធ្វើឱ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានចប់ គឺដោយការចរចាគ្នាសន្តិវិធី។

សម្តេចតេជោ មានប្រសាសន៍ថា បញ្ហាសេដ្ឋកិច្ចកំពុងប្រកាសអាសន្ន ប៉ុន្ដែការប្រកាសអាសន្ននេះ សម្ដេចបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនាំគ្នាទៅដកប្រាក់ពីធនាគារនោះទេ ដែលជាសកម្មភាពមួយធ្វើឱ្យងាប់សេដ្ឋកិច្ច និងដួលរលំធនាគារខ្លួនឯងទៅវិញទេ។

សម្ដេចបញ្ជាក់ថា ការប្រកាសពីវិបត្តិសេដ្ឋកិច្ចនេះ ក៏ជាកត្តាចិត្តសាស្រ្ដផ្នែកសេដ្ឋកិច្ចសកលមួយដែរ ដូច្នេះប្រទេសកម្ពុជាមិនទាន់ដល់កម្រិតដែលពលរដ្ឋត្រូវភិតភ័យលើបញ្ហានេះនោះទេ។ សម្ដេចសង្ឃឹមថា បញ្ហានេះពិភពលោកនឹងរកវិធីដោះស្រាយបាននាពេលឆាប់ៗខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងត្រូវបញ្ចប់ ហើយកំពុងឈានទៅដល់ការដោះស្រាយផងដែរ ដែលដំណើរនេះកំពុងឈានទៅមុខហើយ។

សម្តេចតេជោ បានប្រកាសថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងត្រូវបញ្ចប់ ក៏ប៉ុន្ដែបញ្ហាដែលមិនអាចបញ្ចប់ គឺបញ្ហានៃការប្រែប្រួលអាកាសធាតុ ដែលមិនដឹងថាបញ្ចប់នៅពេលណានោះទេ ខណៈដែលកាលល្ងាចថ្ងៃទី២៩ ខែមីនា នៅខេត្តសៀមរាប បានរងពីឥទ្ធិពលព្យុះបណ្ដាលឱ្យមានមនុស្សស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិជាច្រើន។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនទាន់ឈ្នះសង្គ្រាមកូវីដ-១៩ទាំងមូលទេ គឺបានឈ្នះត្រឹមសមរភូមិកូវីដ-១៩ ប៉ុណ្ណោះ ពីព្រោះបញ្ហាកូវីដ-១៩នេះ យើងមិនដឹងថានឹងមានអ្វីកើតឡើងថែមទៀតទេ ដូច្នេះមានរឿងច្រើនណាស់ដែលរាជរដ្ឋាភិបាលត្រូវគិតគូរទុកជាមុនដើម្បីបង្ការជំងឺឆ្លងនេះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឥឡូវនេះសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី ដូច្នេះសម្ដេចផ្ដាំដល់ប្រជាពលរដ្ឋ និងសិស្ស និស្សិត កំពុងចាញ់បោកការឃោសនារបស់បុគ្គលមួយចំនួន ដែលអះអាងថា រដ្ឋមិនគិតលើថ្លៃទឹក ភ្លើងឱ្យសោះ ពីព្រោះសេដ្ឋកិច្ចទីផ្សារ គឺជាការប្រកួតប្រជែងនៅក្នុងទីផ្សារ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវគ្រប់ស្ថាប័នទាំងអស់ទាំងថ្នាក់ជាតិ និងក្រោមជាតិ សូមកុំឱ្យប្រពន្ធ-កូន លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្តី ដែលជាកិច្ចការមួយត្រូវប្រុងប្រយ័ត្នបំផុត ដើម្បីប្រសិទ្ធភាពការងារ និងបញ្ចៀសការរិះគន់...[] «កុំឱ្យប្តីស័ក្តិ៣, ប្រពន្ធស័ក្តិ៤ ,កូនស័ក្តិ៥»។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ជននិយមការរិះគន់រាជរដ្ឋាភិបាលមួយចំនួន នៅក្រៅប្រទេស ពីការយល់ខុស និងស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា។ សម្តេចបញ្ជាក់ថា «សុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវបានគិតគូរជាប់ជានិច្ច»។

សម្តេចតេជោ ហ៊ុន សែន បានចំអកទៅកាន់ក្រុមប្រឆាំងថា ចោទសម្តេចថា ក្រាញអំណាច ប៉ុន្តែ ពួកគេវិញបែរជាខិតខំស្វែងរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីដណ្តើមអំណាចទៅវិញ ហើយអ្នកខ្លះដេកយល់សប្តិចង់ក្លាយជានាយករដ្ឋមន្ត្រី ហើយខ្លះទៀត តាំងខ្លួនជានាយករដ្ឋមន្រ្តីតាមហ្វេសប៊ុកទៅទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm