មេដឹកនាំ​កោះ​តៃវ៉ាន់​ប្តេជ្ញា​មិន​អនុញ្ញាត​ឱ្យមាន​សម្ពាធ​ខាងក្រៅ​រារាំង​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ឡើយ​

2023/03/30 05:10:25 pm        350

​កោះ​តៃវ៉ាន់៖ មេ​ដឹក​នាំ​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-wen បាន​ទៅដល់​ទីក្រុង​ញូវយ៉ក ជាទី​ឈប់​ចត​ដ៏​ចម្រូងចម្រាស​នៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ ដោយបាន​ប្តេជ្ញា​ថា​នឹងមិន​អនុញ្ញាត​ឱ្យមាន​សម្ពាធ​ពី​ខាងក្រៅ ​រារាំង​កោះ​នេះ​ពី​ការទំនាក់ទំនង​ជាមួយ​ពិភពលោក​ឡើយ បន្ទាប់ពី​ប្រទេស​ចិន​បាន​គំរាម​សងសឹក ​ប្រសិនបើ​លោកស្រីជួប​ជាមួយ​ប្រធាន​សភា​អាមេរិកលោក Kevin McCarthy។

ប្រទេស​ចិនដែល​អះអាងថា​ កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​តាមបែប​លទ្ធិប្រជាធិបតេយ្យ​ជា​ទឹកដី​របស់ខ្លួន​នោះ បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ចំពោះ​មន្ត្រី​សហរដ្ឋអាមេរិកកុំឱ្យ​ជួប​លោកស្រី Tsai ដែល​កំពុង​ឈប់​ចត​នៅ​សហរដ្ឋ​អាមេរិកជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ២០១៩ ដោយ​ចាត់ទុកថា វា​បង្ហាញ​ពី​ការគាំទ្រ​ចំពោះ​បំណងប្រាថ្នា​របស់​កោះ​តៃវ៉ាន់​ ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​ដែនដី​ឯកា​។ ប្រទេស​ចិនបានរៀបចំ​ហ្គេម​សង្គ្រាម​ធំៗ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​កាលពី​ខែសីហា ដែល​នៅពេលនោះ​ប្រធានសភា​អាមេរិក​លោកស្រី Nancy Pelosi បានធ្វើ​ទស្ស​កិច្ច​នៅ​ទីក្រុង​តៃប៉ិ​។ លោកស្រី Tsai កំពុងធ្វើដំណើរ​ទៅកាន់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា និង​ប្រទេស​បេ​លី​ហ្ស ជា​ប្រទេស​ពីរ​ក្នុងចំណោម​ប្រទេស​មួយចំនួន​ដែល​ទទួលស្គាល់​កោះ​តៃវ៉ាន់​ជា​លក្ខណៈ​ការទូត​។ លោកស្រី​នឹង​ស្នាក់នៅ​ទីក្រុង​ញូវយ៉ក​រហូតដល់​ថ្ងៃ​សៅរ៍ ទី​១ ខែមេសា ហើយនឹង​ទៅកាន់​ទីក្រុង Los Angeles នៅពេល​លោកស្រី​ត្រលប់​មកពី​អាមេរិក​កណ្តាល​វិញ​។

ស្ថានទូត​តាម​ជាក់ស្តែង​របស់​កោះ​តៃវ៉ាន់​ប្រចាំ​នៅ​សហរដ្ឋអាមេរិក បានបញ្ជាក់​ពី​ការមកដល់​របស់លោក​ស្រី Tsai នៅ​ទីក្រុង​ញូវយ៉ក​កាលពី​រសៀល​ថ្ងៃ​ពុធ និង​បាន​និយាយថា​ គ្មាន​ព្រឹត្តិការណ៍​ណាមួយ​របស់​លោកស្រី​ត្រូវបាន​បើកចំហ ​ចំពោះ​សារព័ត៌មាន​ ឬ​សាធារណជន​ក្នុងអំឡុងពេល​ស្ថិតនៅ​ទី​ឈប់​សំចត​នៅ​អាមេរិក​ឡើយ​។ កោះ​តៃវ៉ាន់បាន​បាត់​បង់​ការទទួលស្គាល់​ជា​ផ្លូវការ​ពី​ប្រទេស​ជាច្រើន​ជា​បន្តបន្ទាប់ ខណៈ​ប្រទេស​ទាំងនោះ​ផ្លាស់ប្តូរ​ជំហរ​ទៅកាន់​ទីក្រុង​ប៉េកាំង​។ ប្រទេស​ហុង​ឌុយ​រ៉ា​សបាន​កាត់​ផ្តាច់ទំនាក់ទំនង​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែមីនា ដោយ​នៅសល់​ត្រឹមតែ ១៣ប្រទេស​ប៉ុណ្ណោះ ដែលមាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​។ ទីក្រុង​ប៉េកាំងនិយាយថា តៃវ៉ាន់​ជា​របស់​ចិន​តែមួយ ហើយ​ជា​ខេត្ត​មួយ​របស់​ចិន គ្មាន​សិទ្ធិ​មាន​ទំនាក់ទំនង​រដ្ឋ​ និង​រដ្ឋ​នោះទេ ប៉ុន្តែ​កោះ​តៃវ៉ាន់បាន​បដិសេធ​ចំពោះ​រឿងនេះ​។​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm