ព្រះ​អគ្គិ​ជ័យ​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ធ្វើដំណើរ​ដល់​រដ្ឋធានី​ហ្សា​កាតា​

2023/03/30 10:23:09 am        449

​ស៊ីហ្គេម៖ ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បានធ្វើ​ដំណើរ​ដល់​រដ្ឋ​ធានី​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​ហើយកាលពី​ល្ងាច​ថ្ងៃទី​២៩ ខែមីនា មុន​ពិធី​ដង្ហែ​ផ្លូវការនា​ល្ងាច​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២៣ ចុង​សប្ដាហ៍​នេះ​។

​ដំណើរ​គោល​ចរ​ព្រះ​អគ្គិ​ជ័យ​នេះដឹកនាំ​ដោយ​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​បេសកជន​ពិសេស តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នឹងមាន​ការអញ្ជើញ​មក​ទទួល​ស្វាគមន៍​ពី​ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី និង​លោក​ Wijaya Noeradi ​អគ្គលេខាធិការរង តំណាង​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ជាតិ​ឥណ្ឌូនេស៊ី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Soekarno-Hatta​។​

​បន្ទាប់ពី​ទៅដល់​ទីក្រុង​ហ្សា​កាតា ព្រះ​អគ្គិ​ជ័យ​កីឡាត្រូវ​យកទៅ​តម្កល់ទុក​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី សម្រាប់​ត្រៀម​រៀបចំ​ពិធី​ដង្ហែដែល​គ្រោង​នឹង​រៀប​ចំនា​ល្ងាច​ថ្ងៃទី​០១ ខែមេសា ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ឥណ្ឌូនេស៊ី ដោយ​គ្រោង​នឹងមាន​អ្នកចូលរួម​ប្រមាណ ៣៥០​នាក់ទៅ ៤០០​នាក់ ក្នុងនោះ​ក៏មាន​មន្ដ្រី​ទូត​បណ្ដា​ប្រទេស​អាស៊ាន​នៅ​ទីនោះ​ចូលរួម​អបអរសាទរ​ផងដែរ បន្ទាប់ពី​បេសកកម្មនៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នេះ បញ្ចប់​ការរៀបចំ​ដោយ​ជោគជ័យនៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម និង​ទីក្រុង​ Tagaytay ​ប្រទេស​ហ្វីលីពីនកាលពី​ថ្មីៗ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

តើអាមេរិកអាចបញ្ចប់ជម្លោះនៅក្នុងពិភពលោក មុនខ្លួនធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក និងអូឡាំពិកបានទេ?
2025/12/15 11:28:18 am        1
ថៃកំពុងរងភាពអាម៉ាសចំពោះកំហុសជាច្រើនដែលបង្កើតឡើង ក្នុងពិធីបើកកីឡាស៊ីហ្គេម លើកទី៣៣
2025/12/10 10:52:38 am        1
កម្ពុជា ប្រកាសដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម ២០២៥ នៅថៃ
2025/12/10 10:35:05 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ៉េណេស៊ុយអេឡា ជំរុញឱ្យមានសន្តិភាព បន្ទាប់ពីលោក Trump បញ្ជាឱ្យខ្ទប់ផ្លូវនាវាដឹកប្រេងដែលជាប់ទណ្ឌកម្ម

2025/12/17 12:17:37 pm
​កសិករនៅស្លូវេនី ត្រៀមចូលរួមក្នុងការតវ៉ានៅទូទាំងសហភាពអឺរ៉ុប ប្រឆាំងគោលនយោបាយកសិកម្ម
2025/12/17 12:13:46 pm
​អត្រាអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិក កើនឡើងខ្លាំង ដែលជាសញ្ញាព្រមានសម្រាប់សេដ្ឋកិច្ច
2025/12/17 12:11:35 pm
​ស.ស.យ.ក នឹង​រៀបចំកម្ម​វិធី​ដើរ​ដើម្បី​សន្ដិភាព​ស្អែកនេះ ដើម្បី​បង្ហា​ញ​ស្មារតី​ស្រឡាញ់​សន្ដិភាព​របស់​កម្ពុជា
2025/12/17 12:10:37 pm
​ចំនួនអ្នកស្លាប់នៅហ្កាហ្សា បន្តកើនឡើង ខណៈរដូវរងាដ៏កំណាចបង្កភាពអាសន្នមនុស្សធម៌កាន់តែខ្លាំង
2025/12/17 12:09:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/16 03:10:28 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/14 02:16:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am