ប្រទេស​ឈី​លី​រកឃើញ​ករណី​ដំបូង​ជំងឺផ្តាសាយបក្សី​កើត​លើ​មនុស្ស​

2023/03/30 10:43:21 am        149

​ឈីលី៖ យោងតាម​សេចក្តីថ្លែងការណ៍​ដែល​បានចេញ​ដោយ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ប្រទេស​ឈី​លី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ករណី​ដំបូង​នៃ​ជំងឺ​ផ្តាសាយ​បក្សី​កើតមាន​នៅ​លើ​មនុស្ស​។ ករណី​នេះ​ត្រូវ​បាន​រកឃើញ​នៅលើ​បុរស​វ័យ ៥៣​ឆ្នាំ​ម្នាក់ដែល​បាន​បង្ហាញ​រោគសញ្ញា​គ្រុន​ផ្តាសាយ​ធ្ងន់ធ្ងរ ប៉ុន្តែ​ពួកគេ​បាន​និយាយ​ថា ​អ្នកជំងឺ​ស្ថិត​ក្នុង​ស្ថានភាព​មាន​ស្ថិរភាព​។​

រដ្ឋាភិបាល​កំពុង​ស៊ើប​អង្កេត​រក​ប្រភព​នៃ​ការ​ចម្លង​វីរុស ​ព្រមទាំង​អ្នក​ផ្សេងទៀត​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​។ ប្រទេស​ឈី​លី​បាន​រាយការណ៍​ពី​ករណី​ជំងឺ​ផ្តាសាយ​បក្សី H5N1 ចាប់​តាំង​ពី​ចុង​ឆ្នាំ​មុន​ដែល​កើតមាន​នៅ​លើ​សត្វព្រៃ​។​ ​ករណី​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​កសិដ្ឋាន​ឧស្សាហកម្ម ​បាន​ធ្វើ​ឱ្យ​រដ្ឋា​ភិ​បាល​ផ្អាក​ការនាំចេញ​បសុបក្សី​។ ករណី​កសិដ្ឋាន​ឧស្សាហកម្ម​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន ប៉ុន្តែ​ប្រទេស​ប្រេ​ស៊ី​ល​ដែល​ជា​ប្រទេស​នាំចេញ​ប​សុ​បក្សី​ដ៏​ធំ​បំផុត​របស់​ពិភពលោក នៅតែ​គ្មាន​ករណី​ឆ្លង​នោះ​ទេ​។

អាជ្ញាធរ​សុខាភិបាល​ប្រទេស​ឈី​លី​បាន​និយាយ​ថា វីរុស​នេះ​អាច​ចម្លង​ពី​សត្វ​បក្សី ឬ​ថនិកសត្វ​សមុទ្រ​មក​មនុស្ស ប៉ុន្តែ​ពុំ​មាន​ករណី​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ​។ ​កាលពីដើម​ឆ្នាំនេះ ប្រទេស​អេ​ក្វា​ឌ័​រ​បាន​បញ្ជាក់​ពី​ករណី​ដំបូង​របស់​ខ្លួន​ នៃ​ករណី​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​មក​លើ​ក្មេង​ស្រី​អាយុ ៩​ឆ្នាំ​ម្នាក់​។ មន្ត្រី​សុខាភិបាល​ពិភពលោក​និយាយ​ថា ហានិភ័យ​នៃ​ករណី​ឆ្លង​រវាង​មនុស្ស​មាន​កម្រិត​ទាប ប៉ុន្តែ​អ្នក​ផលិត​វ៉ាក់សាំង​បាន​នឹង​កំពុង​រៀបចំ​វ៉ាក់សាំង​ផ្តាសាយ​បក្សី​ សម្រាប់​មនុស្ស​ក្នុង​ករណី​ដែល​កើតមាន៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am