រដ្ឋាភិបាល​អូស្ត្រាលី​ដាក់ចេញ​សំណើបោះឆ្នោត​ប្រជាមតិ​ជនជាតិដើម​ភាគតិច​នៅក្នុង​សភា​

2023/03/30 06:03:25 pm        164

​អូស្ត្រាលី៖ រដ្ឋាភិបាល​អូស្ត្រាលី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះបាន​បោះជំហាន​ជា​ផ្លូវការ​លើកដំបូង ​ឆ្ពោះ​ទៅ​រក​ការរៀបចំ​បោះ​ឆ្នោត​ប្រជាមតិ ​ដើម្បី​ទទួលស្គាល់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ស្ថាប័ន​នេះ និង​គ្រោង​ធ្វើ​ឲ្យ​សំឡេង​ជន​ជាតិ​ដើម​ភាគតិច​ជ្រាប​ចូល​ដល់​រដ្ឋសភា​ "Voice to Parliament" ដើម្បី​ផ្ដល់​ការណែនាំ​ដល់​សមាជិកសភា​លើ​បញ្ហា​ទាំងឡាយ​ ដែល​បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគេ​។

​សេចក្តី​ស្នើច្បាប់​ដែល​នឹង​នាំ​ឲ្យ​មានការ​បោះឆ្នោត​ប្រជាមតិ​ថា ​តើ​ត្រូវ​ដាក់​សំឡេង​ជន​ជាតិ​ដើម​ភាគ​តិច Aboriginal និង ​Torres Strait Islander ទៅកាន់​សភា ឬ​អត់​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​សភា​ជាន់​ទាប​។​ ​សេចក្តី​ស្នើច្បាប់​នេះ​បាន​ទទួល​ការ​គាំទ្រ​ដែល​ចាំបាច់​ត្រូវ​បញ្ជូន​ដើម្បី​អនុម័ត​នៅ​សភា ហើយ​ក្រោយមក​នៅ​ព្រឹទ្ធ​សភា។​ ​ការ​ដាក់​ចេញ​សេចក្ដីស្នើច្បាប់​នេះ រដ្ឋអាជ្ញា​លោក Mark Dreyfus បាន​និយាយ​ថា​ វា​នឹង​កែតម្រូវ​កំហុស​ជា​មូលដ្ឋាន​នៅ​ក្នុង​ស្ថាប័ន​មួយ​នេះ​។​ ​លោក​និយាយ​ថា ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច "Aboriginal និង ​Torres Strait Islander បាន​កាន់កាប់​ទ្វីប​របស់​អូស្ត្រាលី​រយៈពេល​ជាង ​៦​ម៉ឺន​ឆ្នាំ​ និង​តំណាង​ឲ្យ​វប្បធម៌​រស់​ដែល​នៅតែ​បន្ត​ចាស់​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​។

​ពួកគេ​នៅតែ​រក្សា​ទំនាក់ទំនង​ជាមួយ​ដី ទឹក និង​មេឃ ព្រមទាំង​វេលា​មិន​អាច​បំភ្លេច​បាន​របស់​អូស្ត្រាលី​។ ​ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​ប្រជាមតិ ​សម្រាប់​ប្រជាជន​អូស្ត្រាលី​ដើម្បី​បោះឆ្នោត​ថា ​តើ​ត្រូវ​ដាក់​បញ្ចូល​សំឡេង​ដែល​បាន​ស្នើ​ឡើង​ទៅ​កាន់​សភា Voice to Parliament ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច Aboriginal និង ​Torres Strait Islander ជា​ប្រជាជន​ដំបូង​នៃ​ប្រទេស​អូស្ត្រាលី​ដែរ​ឬទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        56
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm