អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបង្ហាញជំនឿជឿជាក់កាលពីថ្ងៃពុធថា លោកនឹងស្វែងរកបានការសម្របសម្រួលជាមួយបក្សប្រឆាំង ជុំវិញកំណែទម្រង់ប្រព័ន្ធតុលាការរបស់លោក ក្រោយកំណែទម្រង់ដ៏ចម្រូងចម្រាសនេះបាននាំឲ្យមានការរិះគន់ខ្លាំង ពីប្រធានាធិបតីអាមេរិកលោក Joe Biden។
លោក Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ ទី២៨ មីនាថា អ៊ីស្រាអែលមិនអាចបន្តដើរផ្លូវនេះបានទេ ដោយសំដៅទៅលើការតវ៉ាមិនធ្លាប់មានពីមុនមកដែលបានធ្វើឲ្យប្រទេសចលាចល និងមានការជ្រៀតចូលដោយយោធារបស់ខ្លួន និងរុញឲ្យប្រមុខការពារជាតិរបស់លោក Netanyahu លាលែងចេញពីតំណែង និងអំពាវនាវឲ្យចុះចេញពីតំណែង។ មេដឹកនាំគណបក្សអភិរក្សនិយមរបស់អ៊ីស្រាអែល ពុំបានចុចប៊ូតុងផ្អាកទេកាលពីថ្ងៃចន្ទ ទី២៧មីនា ដើម្បីឲ្យមានការការចរចាជាមួយក្រុមបក្សប្រឆាំង។
ថ្លែងទៅកាន់កិច្ចប្រជុំកំពូលសម្រាប់លទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយសហរដ្ឋអាមេរិក លោក Netanyahu បាននិយាយថា ហេតុផលដែលបានបញ្ជាក់របស់លោកសម្រាប់កំណែទម្រង់ ជាអង្គរក្សាតុល្យភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែលអាចត្រូវបានផ្សះផ្សាជាមួយនឹងសេរីភាពស៊ីវិល៕
អត្ថបទ៖ សុខមាន