អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ាបានចេញតវ៉ាពេញដងផ្លូវនានានៃទីក្រុង Tel Aviv កាលពីថ្ងៃពុធ ទី២៩មីនា ទោះបីជាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានផ្អាកផែនការកំណែទម្រង់ប្រព័ន្ធតុលាការក៏ដោយ។ ភាគច្រើននៃការតវ៉ាទាំងនោះបាននិយាយថា ផែនការនានាដែលបានប្រកាសកាលពីពេលថ្មីនេះ ក្នុងការបង្កើតឆ្នាំជាតិផ្សេងទៀតបាននាំឲ្យពួកគេចូលរួមការតវ៉ា។
កម្លាំងថ្មីនេះនឹងស្ថិតនៅក្រោមសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីសន្តិសុខជាតិប្រកាន់តឹងលោក Itamar Ben Gvir។ កំណែទម្រង់ប្រព័ន្ធតុលាការដែលនឹងផ្ដល់អំណាចការគ្រប់គ្រងកាន់តែណែន ជុំវិញការតែងតាំងចៅក្រមនៅតុលាការកំពូល និងអនុញ្ញាតឲ្យរដ្ឋាភិបាលនេះបដិសេធសេចក្ដីសម្រេចរបស់តុលាការ លើមូលដ្ឋាននៃសំឡេងភាគច្រើននៅសភាធម្មតា បានបណ្ដាលឲ្យផ្ទុះការតវ៉ារយៈពេលជាច្រើនសប្ដាហ៍មកនេះ។
ឥឡូវនេះនៅក្នុងអាណត្តិទីប្រាំមួយរបស់លោក លោក Netanyahu ដើរលើក្រុមចម្រុះសាសនា-ជាតិនិយម ដែលសមាជិកស្តាំនិយមជ្រុលបានធ្វើឲ្យមានការព្រួយបារម្ភនៅលោកខាងលិច សម្រាប់ការបង្កើតសន្តិភាពយូរអង្វែងនាពេលអនាគតដែលបានជាប់គាំងជាមួយប៉ាឡេស្ទីន និងសមត្ថភាពក្នុងការសម្របសម្រួលយុទ្ធសាស្ត្រលើអ៊ីរ៉ង់៕
អត្ថបទ៖ សុខមាន