ឈីលី៖ ការប៉ះទង្គិចគ្នាមួយចំនួនបានកើតឡើងនៅក្នុងទីក្រុងសាន់ទីអាហ្គោ (Santiago) ប្រទេសឈីលីកាលពីថ្ងៃពុធ ទី២៩មីនា ខណៈក្រុមអ្នកតវ៉ាបានប្រារព្ធទិវាអ្នកប្រយុទ្ធយុវជនប្រចាំឆ្នាំ “Day of the Young Combatant”។
អ្នកតវ៉ារាប់សិបនាក់ភាគច្រើនជាសិស្សសាលាវិទ្យាល័យ បានដកថយនៅពេលរថយន្តនគរបាលបានបាញ់ទឹក ដើម្បីបោសសម្អាតក្បួនតវ៉ា។ យោងតាមសារព័ត៌មានក្នុងស្រុក មនុស្ស ២៧នាក់ត្រូវបានឃុំខ្លួននៅក្នុងក្បួនតវ៉ានានាទូទាំងរដ្ឋធានី។ ការប៉ះទង្គិចគ្នាបានក្លាយរឿងតែងតែកើតឡើងរាល់ឆ្នាំនៃទិវា "Day of the Young Combatant" ដែលត្រូវបានរម្លឹកដោយអង្គការសង្គមស៊ីវិលមួយចំនួន។ ទិវានេះរៀបចំឡើងនៅថ្ងៃទី២៩មីនា ជាការរម្លឹកដល់បងប្អូនជាយុវជន ២នាក់គឺ Rafael និង Eduardo Vergara Toledo ដែលត្រូវបានសម្លាប់ដោយនគរបាលក្នុងបាតុកម្មឆ្នាំ១៩៨៥ ប្រឆាំងមេដឹកនាំផ្ដាច់ការលោក Augusto Pinochet កាលពីឆ្នាំ១៩៧៣ ដល់១៩៩០៕
អត្ថបទ៖ សុខមាន