កាណាដា៖ យោងតាមទូរទស្សន៍ CTV ព្យុះព្រិលដ៏ខ្លាំងក្លាខុសពីធម្មតា ដែលតែងតែនាំមកនូវព្រិលនៅចុងរដូវនិទាឃរដូវ ឬរដូវផ្ការីកបានធ្លាក់លើទីក្រុង Toronto កាលពីថ្ងៃពុធ ទី២៩មិនា។ ព្យុះព្រិលនេះគឺជាពេលវេលាដែលព្យុះ និងព្រិលបានធ្លាក់មកជាមួយគ្នា។

នេះជាលើកទី២ នៅរដូវរងាឆ្នាំនេះជាព្រឹត្តិការណ៍ដែលកម្រកើតឡើងណាស់នៅក្នុងទីក្រុង Ontario។ ខ្យល់បោកបក់ខ្លាំង ហើយព្រិលធ្លាក់មានកម្រាស់ ២ទៅ ៣សង់ទីម៉ែត្រប៉ុណ្ណោះ ប៉ុន្តែអាកាសធាតុត្រជាក់គ្របដណ្ដប់ដោយព្រិលអាចបន្តរហូតដល់ពេលយប់ ដែលអាចមានព្រិលធ្លាក់បន្ថែមទៀតផងដែរ៕
អត្ថបទ៖ សុខមាន