អាមេរិក៖ ឧទ្ធម្ភាគចក្រ Black Hawk ពីរគ្រឿងរបស់កងទ័ពសហរដ្ឋអាមេរិកបានធ្លាក់ អំឡុងពេលបេសកកម្មហ្វឹកហាត់នៅរដ្ឋ Kentucky កាលពីយប់ថ្ងៃពុធ។
អភិបាលរដ្ឋ Kentucky លោក Andy Beshear បាននិយាយនៅលើបណ្តាញ Twitter ថា ចំនួនអ្នកស្លាប់ក្នុងឧបត្តិហេតុត្រូវបានរំពឹងទុក ហើយនគរបាលរដ្ឋ Kentucky និងផ្នែកគ្រប់គ្រងគ្រាអាសន្នរដ្ឋកំពុងឆ្លើយតបចំពោះគ្រោះថ្នាក់នេះ។ ស្ថានីយវិទ្យុក្នុងតំបន់រាយការណ៍ថា ទាហានអាមេរិកម្នាក់នៅកន្លែងកើតហេតុបានបញ្ជាក់ថា មានអ្នកស្លាប់ជាច្រើននាក់។