ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានសរសេរលើបណ្តាញសង្គមFacebook ដោយសម្តែងក្តីសោកសង្រេងចំពោះមរណភាពមនុស្សចុងក្រោយ ជំនាន់ឪពុក-ម្តាយសម្តេច ដែលមានជម្មាយុ ១០២ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា“ប្អូនប្រុសម្តាយខ្ញុំឈ្មោះឌី បូ បានទទួលមរណភាព កាលពីម៉ោង១១ និង៤៥នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ១០២ឆ្នាំ”។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ល្ងាចថ្ងៃទី៣១ ខែមីនាស្អែកនេះ សម្តេចនឹងទៅដុតធូបដើម្បីគោរពវិញ្ញាណក្ខន្ធ និងជូនដំណើរចុងក្រោយចំពោះមរណភាពលោកពូសម្តេច៕

