ក្រសួងទេសចរណ៍ ជំរុញឲ្យមានអ្នកជំនាញសំបូរបែប និងបំពេញតម្រូវការខ្វះខាត ក្នុងវិស័យទេសចរណ៍

2023/03/30 10:27:45 pm        417

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនានេះ ក្រសួងទេសចរណ៍បានប្រារព្ធទិវាជំនាញហូកា (Hoka) ឆ្នាំ២០២៣ ជាលើកដំបូង ក្រោមប្រធានបទ ជំនាញវិជ្ជាជីវៈទេសចរណ៍ជាអាយុជីវិតរបស់អ្នក។ តាមរយៈទិវានេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ​នឹងជំរុញកម្ពុជា មាន​អ្នកជំនាញ​សំបូរបែបក្នុងវិស័យទេសចរណ៍​ និងបំពេញ​តម្រូវ​ការខ្វះខាត​អ្នកជំនាញ​ទេសចរណ៍​នៅតាមមូលដ្ឋាន​អាជីវកម្មទេសចរណ៍។

ឯកឧត្តម ប៉ាក់ សុខុម ថ្លែងថា នៅក្នុងគម្រោង ហូកា កន្លងមកក្រោមការគាំទ្រយ៉ាង​សកម្មពីគ្រប់​ភាគី​ពាក់ព័ន្ធ ​គឺបានផ្តល់នូវជំនាញវិជ្ជាជីវៈពិតប្រាកដដល់យុវជន និងយុវនារីងាយរងគ្រោះ និង​អ្នកជំនាញ​កម្រិតទាប ​នៅតាមខេត្តគោលដៅដាច់ស្រយាល​ មានជំនាញវិជ្ជាជីវៈទេសចរណ៍​កម្រិតខ្ពស់ ​ជាពិសេសការបើកឱកាសការសិក្សាពេញមួយជីវិត​ដល់យុវជនកម្ពុជា ដើម្បីការជំរុញ​ទទួលបានប្រាក់កម្រៃកាន់តែប្រសើរឡើង។

ប្រធានសមាគមសណ្ឋាគារកម្ពុជា និងបណ្តាអ្នកជំនាញនានា បានថ្លែងថា ​រហូតមកបច្ចុប្បន្នកម្ពុជា មិនទាន់​មានអ្នកជំនាញទេសចរណ៍ច្រើន ​ដែលអាច​ផ្គត់ផ្គង់​ទៅតាមសេចក្តីតម្រូវការរបស់​មូលដ្ឋាន​អាជីវកម្មទេសចរណ៍ទេ​ ហើយតាមរយៈទិវាជំនាញហូកានេះ ​នឹងជំរុញភាគីពាក់ព័ន្ធ និងយុវជន​នានានាំគ្នា​ចាប់យកជំនាញទេសចរណ៍កាន់ច្រើន ​ដើម្បីបំពេញសេចក្តីតម្រូវការអាជីវកម្មទេសចរណ៍ ជាពិសេសនៅពេលភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានកំណើនកាន់តែច្រើន។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍ​ទេសចរណ៍ ​និងជាប្រធានលេខាធិការដ្ឋាន គម្រោងHoKa បានឲ្យដឹងថា​ មកដល់បច្ចុប្បន្ន អង្គការ ​ស្វីសខន់ថាក់ ​បានគាំទ្រហិរញ្ញវត្ថុ និង​សហការ​ជិតស្និទ​ជាមួយក្រសួងទេសចរណ៍ ​អនុវត្តកម្មវិធីបណ្តុះបណ្តាល​បដិសណ្ឋារកិច្ច ហូកា ពង្រីក​ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា រហូតដល់ ១០ខេត្តទូទាំង​ប្រទេសកម្ពុជា និង​បាន​បណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ប្រមាណជាង ៣.០០០រូប គិតចាប់ពីឆ្នាំ២០១៦ដល់ ២០២២៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm