ក្រសួងការងារ អំពាវនាវអ្នករស់នៅតំបន់ក្រហម មុនទៅចាក់វ៉ាក់សាំង សូមឲ្យមានលេខរៀងជាមុនសិន

2021/05/01 03:37:16 pm        506


ភ្នំពេញ ៖  ឯកឧត្តម អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១ ខែឧសភានេះ ​បានផ្ញើសារជូនដល់កម្មករនិយោជិត ដែលរស់នៅតំបន់ក្រហម គប្បីទៅចុះឈ្មោះ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ជាមុនសិន និងកុំព្រួយបារម្ភពីការមិនបានចាក់វ៉ាក់សាំង ព្រោះថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនគ្រប់ៗគ្នា។

ក្នុងសារជាសំឡេង​ផ្ញើជូនកម្មករនិយោជិត ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការចាក់វ៉ាសាំងជូនបងប្អូនកម្មករ និយោជិត ក៏ដូចជាបងប្អូនទូទៅដែលរស់នៅក្នុងខណ្ឌមានជ័យ ពោធិ៍សែនជ័យ ដង្កោ និងខណ្ឌកំបូល គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។ ចំណែក ចំពោះនីតិវិធីការចាក់នោះ គឺទាល់តែមានលិខិតអញ្ជើញពីភូមិ ឬមានលេខរៀងពីភូមិ ឬសង្កាត់ជាមុនសិន។ ហេតុនេះ បើបងប្អូនមិនទាន់មានលេខរៀងអញ្ជើញ ទេ កុំអាលទៅកាន់កន្លែងចាក់វ៉ាក់សាំង ពីព្រោះថា តាមគោលដៅនីមួយៗ គឺមានចំនួនកំណត់ ហេតុនេះបើបងប្អូននាំគ្នាទៅ មិនមានលេខរៀងនោះ នាំឱ្យជួបបញ្ហាប្រឈមខ្ពស់ នៃការរាលដាលឆ្លងជំងឺមួយនេះ។

ឯកឧត្តម ហេង សួរ បន្ថែមទៀតថា នៅពាក់កណ្តាល ខែឧសភាខាងមុខ វ៉ាក់សាំងបង្ការកូវីដ១៩ នឹងមកបន្ថែមទៀត ហេតុនេះ សូមមបងប្អូននឹង-ន ចិត្ត ហើយទៅចាក់វ៉ាក់សាំង ឱ្យមានរបៀបរៀបរយទៅតាមការកំណត់របស់ភូមិ សង្កាត់ ដែលមានន័យថា ទាល់មានលិខិតអញ្ជើញ​ មានលេខរៀងត្រឹមត្រូវ ទើបអាចទៅធ្វើការ ចាក់ដូសទី១បាន ខណៈដែលពេលនេះក្រុម ពេទ្យយោធា កំពុងតែឈរជើង នៅក្បែរបងប្អូនរស់នៅស្រាប់៕

អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm