កម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅប្រទេសចិនចំនួន៥ទីតាំង ដើម្បីផ្សព្វផ្សាយ​ផលិតផលខ្មែរ

2023/03/30 11:13:45 pm        821

ភ្នំពេញ៖ កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចំនួន ៥កន្លែងនៅក្នុងប្រទេសចិន ដើម្បីដាក់តំាងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរឲ្យកាន់តែទូលាយ​ នៅលើទីផ្សារក្រៅស្រុក ដើម្បីឈានទៅប្រកួតប្រជែង​ និងជំរុញការនាំចេញផលិតផលខ្មែរឲ្យបានកាន់តែច្រើន។

លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​លើកឡើងនៅក្នុងពិធីសម្ពោធការតាំង​ពិព័រណ៍​ផលិតផលសហគ្រិន ស្រ្តីនៅកម្ពុជា នៅថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០២៣ នេះថា ក្នុងផែនការ​ពង្រីក​ទីផ្សារនេះ សម្រាប់ឆ្នំា២០២៣ និង ២០២៤​ ក្រសួងពាណិជ្ជកម្មកំពុងពិនិត្យ នៅលទ្ធភាព​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្មឯកជនចំនួន ៥ ទីតំាងថ្មីទៀត ស្ថិតនៅប្រទេសចិន ដើម្បី​លើក​កម្ពស់​និងផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលខ្មែរនៅលើទីផ្សារប្រទេសចិនផងដែរ។

លោកជំទាវ បន្តថា នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្ម ​និង​ការធ្វើពិពិធកម្មទីផ្សារវិញ ក្រសួងបាន​ដាក់​ចេញនិងសម្ពោធឱ្យ ដំណើរនៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជនកម្ពុជា ហើយថ្មីៗនេះ​បាន​បង្កើត​នៅប្រទេសជប៉ុន​ ដើម្បីដាក់តំាងបង្ហាញ ​និងផ្សព្វផ្សាយលក់​ ផលិតផល​ខ្មែរជាអចិន្ត្រៃយ៍ បន្ថែមទៅ​លើទីតាំងចំនួន១០ ​ដែលបានបើកដំណើរការកន្លងមកហើយ។

ក្រសួង​ បានចូលរួមជំរុញឱ្យមានកំណើននៃការនាំចេញ​ តាមរយៈការប្រើប្រាស់ទីផ្សារ​អនុគ្រោះ​ពន្ធដែល​មានស្រាប់ ​និងការធ្វើពិពិធកម្មទីផ្សារបន្ថែម​ ដូចជា​ការចរចារបង្កើនតំបន់ពាណិជ្ជកម្ម​សេរីទ្វេភាគីរវាងកម្ពុជា-ចិន, កម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូរ​ សេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយ តំបន់ RCEP ​និងកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងកម្ពុជា​និង​អេមីរ៉ាត់រួម ​ដែលទើប​ចរចា​បញ្ចប់ថ្មីៗនេះ ​និងកិច្ច​ព្រមព្រៀង ​ពាណិជ្ជកម្មសេរីទ្វេភាគី ​និងពហុភាគីជាមួយដៃគូរពាណិជ្ជកម្ម​នានា ​ដែលជាកាតលិករជំរុញទីផ្សារទំនិញនាំចេញ។

ជុំវិញផលិតផលខ្មែរនេះដែរ, លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បាន​បង្ហាញ​នូវមោទនភាពចំពោះផលិត ផលខ្មែរ ​ជាពិសេសផលិតផល​របស់​សហគ្រិនជាស្រ្តី ដែលបាន​កំពុង​កើតឡើង​យ៉ាង​ផុលផុស និង​បាន​កំពុង​ចូលរួម​ប្រកួតប្រជែង ​លើទីផ្សារក្នុងស្រុក។

ជាក់ស្តែងការរៀបចំ​ពិព័រណ៍​នៅពេលនេះ ​គឺដើម្បីបង្ហាញនូវផលិតផល​ជាច្រើន​ដែល​កើត​ចេញពីស្រ្តី គឺជា​ផលិតផល​ ដែលមានគុណភាព ​និងមាន​អនាម័យ​ខ្ពស់ ​ហើយរំពឹងថា ​ផលិតផល​ដែលកើត​ចេញ​ពីស្រ្តី នឹង​រីក​ចម្រើន​ខ្លាំងក្លា ​ដែលជាផ្នែកមួយក្នុងការ​ ចូលរួមដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm