សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣នេះ បានដាក់ចេញបទបញ្ជា មិនឱ្យមានការលក់សំបុត្រចំពោះការចូលទស្សនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នោះឡើយ គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទស្សនាដោយសេរី។